ទឹកធ្លាក់ក្បាលឆាយ
រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺជាតំបន់ទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរ។
ទឹកធ្លាក់ក្បាលឆាយនេះជាទីរមណីយដ្ឋានមួយដែលមាន ភ្ញៀវទេសចរណ៏ ទៅលេងយ៉ាងច្រើន
កុះករនៅថ្ងៃឈប់ សំរាកពីការងារ រឺ បុណ្យទានជាតិ ។ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ
មានលក់នូវវត្ថុអានុស្សាវរីយ៏ និង របស់ផ្សេងៗ ទៀត
ដែលវាជាសេក្ដីតំរូវការរបស់ភ្ញៀវទេសចរណ៏ ក្រៅពីភ្ញៀវទេសចរណ៏
ជាតិតំបន់ទឹកធ្លាក់ក្បាលឆាយក៏មាន ភ្ញៀវទេសចរណ៏អន្តរជាតិមកចូលរួមទស្សនា
កំសាន្តយ៉ាងសប្បាយរីករាយផងដែរ ។ ក្បាលឆាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ
ដែលជាតំបន់ពាំនាំនូវថវិការជួយ ដល់ប្រជាពលរដ្ឋ
ខ្មែរនិងប្រទេសកម្ពុជាមយើងអោយមានភាពរីកចំរើនអភិវឌ្ឍន៏ វិស័យទេសចរណ៏ជាតិនៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ។
ភ្ញៀវទេសចរអាចធ្វើដំណើរមកពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤
ឆ្ពោះទៅទិសខាងជើងមានចំងាយ ៧គីឡូម៉ែត្ររួចបត់ឆ្វេងចូលតាមផ្លូវ២១៧ប្រហែល
៩គីឡូម៉ែត្រនិងទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពស្រុកខ្មែរដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វា។
ទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រ
ប៉ុន្ដែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកបីសំរាប់ហូរដែលមានកំពស់ពី
២ ទៅ ៤ ម៉ែត្រ។
ចរន្ដទឹកមកដល់ចំណុចក្បាលឆាយផ្លូវទឹកមានតែមួយដែលមានទឹកហូរខ្លាំងហើយធ្លាក់ល្បាក់ទឹកមានកំពស់
១៤ ម៉ែត្រ
ភាគច្រើនអ្នកទេសចរណ៏ចូលចិត្តមកងូតទឹកលេងនៅត្រង់កន្លែងទឹកធ្លាក់នេះណាស់។
ទឹកជ្រោះក្បាលឆាយ
មានទិដ្ឋភាពស្អាតបំផុតក្នុងវស្សានរដូវដែលមានភ្លៀងធ្លាក់ជោកជាំចន្លោះខែកក្កដា
ដល់ខែតុលា និងមានអាកាសធាតុត្រជាក់ដូចនៅតំបន់ប៉ូល
ជាមួយដំណាក់ទឹកធ្លាក់បង្កើតបានជាពពុះទឹកសៗបែកផ្កាត្រែងលាន់ឮស្នូរយ៉ាងពិរោះរណ្តំលាយឡំសត្វបក្សាបក្សីស្រែកយំអឺងកង
ប្រៀបបានជាចង្វាក់ភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យភ្លេចអស់នូវទុក្ខសោកសៅទាំងឡាយ
។ ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញ
ទឹកធ្លាក់ក្បាលឆាយបានរីងស្ទើរជិតអស់
តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរ
ដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។
សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ
ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន
លក្ខណៈទឹកធ្លាក់ពីលើ
ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ
និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍។
ប្រវត្តិ
ប្រវត្តិទឹកធ្លាក់ក្បាលឆាយត្រូវបានគេរកឃើញនៅក្នុងឆ្នាំ១៩៦០
ដល់ ឆ្នាំ១៩៦៣ និង
ត្រូវបានរៀបចំជាកន្លែងប្រភពផ្ដល់ទឹកស្អាតសំរាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ
ប៉ុន្ដែការស្ថាបនានោះត្រូបានខកខានដោយសារសង្គ្រាមកើតឡើងហើយតំបន់នោះ
ក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរក្រហម។ លុះមកដល់ឆ្នាំ១៩៩៧ តំបន់នោះត្រូវបានប្រែក្លាយជាតំបន់អភិវឌ្ឍន៏។
នៅឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុន អានកូ បានធ្វើការអភិរក្ស
និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំនេះប្រែក្លាយមុខមាត់ថ្មីជាតំបន់រមណីយដ្ឋានទេសចរណ៏គួរឲ្យចាប់អារម្មណ៍
បន្ទាប់ពីឆ្នេរនៅក្នុងទីរួមខេត្តព្រះសីហនុ ។
No comments:
Post a Comment