លោកដេហ្វ ហាតតុន អាយុ៩៤ឆ្នាំ អតីតជាទាហានក្នុងកងពល«ប៊្លេក វ៉ត»របស់ស្កុតលែន ក្នុងសម័យសង្គ្រាមលោកលើកទី២ ទើបទទួលបានសំបុត្រពីលោកស្រីដេស៊ី ជាម្តាយចិញ្ចឹមដែលផ្ញើដល់គេ កាលពីឆ្នាំ១៩៤១ ឬ៧០ឆ្នាំមុន ដោយសំបុត្រខាងលើលោកស្រីដេស៊ី ជាអ្នកសរសេរ និងផ្ញើទៅលោកដេហ្វ តាមរយៈប្រៃសណីយ៍នៅអេហ្ស៊ីប ដោយលោកស្រីមិនបានដឹងថា លោកដេហ្វ ត្រូវកងទ័ពអាល្លឺម៉ង់ចាប់ខ្លួន និងបញ្ជូនទៅដាក់ក្នុងមន្ទីរឃុំឃាំងនៅឆេកូស្លូវ៉ាគី និងប៉ូឡូញ ក្នុងរយៈពេល៤ឆ្នាំ ។
ស្របពេលជាមួយគ្នានេះ សំបុត្រខាងលើត្រូវបញ្ជូនត្រឡប់ទៅក្រុមគ្រួសាររបស់លោកដេហ្វ ក្នុងប្រទេសស្កុតលែន ហើយលោកស្រីដេស៊ី បានសម្រេចចិត្តរក្សាទុកវាក្នុងប្រអប់ដោយគ្មានអ្នកណាម្នាក់អាន។ ក្រោយមកលោកដេន ជាប្អូនប្រុសរបស់លោកដេហ្វ ប្រទះឃើញសំបុត្រនេះដោយចៃដន្យ និងបានយកទៅប្រគល់ជូនលោកដេហ្វ សម្រាប់ជារង្វាន់ក្នុងថ្ងៃខួបកំណើតរបស់អតីតទាហានខាងលើ ដែលមានអាយុគម្រប់៩៥ឆ្នាំនៅសប្តាហ៍ក្រោយ ៕
No comments:
Post a Comment