ចាត់ទុកថាជាហេតុការណ៍រន្ធត់មួយនៅលើពិភពលោក ដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមានរថយន្តមួយគ្រឿងបើកបរយ៉ាងលឿននៅលើស្ពានឈើមួយក្នុងក្រុងគុនឌី ស្ថិតក្នុងខេត្តមួយរបស់អាហ្វហ្គានីស្ថាន ។ ក្រុងគុនឌី ជាទីប្រជុំជនមួយរបស់ប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅឆ្ងាយពីក្រុងកាប៊ុល ប្រហែល៣១០គីឡូម៉ែត្រ ។ ស្ថានភាពនៃការបើកបររបស់រថយន្តខាងលើធ្វើឱ្យមនុស្សម្នាដែលបានឃើញមានការរន្ធត់ចិត្តគ្រប់ៗគ្នា ៕
Wednesday, January 18, 2012
ប្លន់ធនាគារយកប្រាក់ទៅកែសម្ផស្សពង្រីកសុដន់
នាងមេនឌី ឡូរ៉េន ជនជាតិអាល្លឺម៉ង់អាយុ២៣ឆ្នាំ ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក្រោយពីបង្កហេតុប្លន់ធនាគារដែលខ្លួនធ្វើការនៅទីនោះយកប្រាក់វះកាត់កែសម្ផស្សពង្រីកសុដន់របស់ខ្លួន ។ តុលាការក្រុងអាន់ប៊ើកបញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីខែឧសភា ២០១១ ដោយនាងបានជួលបុរស៣នាក់ឱ្យប្រើកាំភ្លើងជ័រប្លន់ធនាគារ និងយកបានប្រាក់ចំនួន៩៥.០០០អឺរ៉ូ ។
នាងឡូរ៉េន បានសារភាពថា នាងមិនពេញចិត្តពីទំហំដើមទ្រូងរបស់ខ្លួនឡើយ ប៉ុន្តែគ្មានប្រាក់សម្រាប់កែសម្ផស្សទើបរៀបចំគម្រោងប្លន់ធនាគារ។ ចំណែកបក្សពួក៣នាក់ទៀតនឹងត្រូវតុលាការបើកសវនាការនៅខែក្រោយ ៕
ស្ពានខ្ពស់ជាងគេលើលោកនៅម៉ិកស៊ិក
ស្ពាន«អេល ពួនតេ បាលូអាតេ» ដែលសាងសង់ឆ្លងទន្លេ«បាលូអាតេ»រវាងរដ្ឋស៊ីណាលួ និងឌូរ៉ាំងហ្គោ ប្រទេសម៉ិកស៊ិក ត្រូវបានទទួលចុះបញ្ជីក្នុងសៀវភៅហ្គីនណេសប៊ុកថា ជាស្ពានខ្ពស់បំផុតនៅលើលោក ។ ស្ពាននេះរឹតដោយខ្សែកាបមានកម្ពស់ប្រហែល៤០០ម៉ែត្រ និងមានប្រវែងជាង១គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានេះ លោកហ្វេលីប៉េ ហ្គាល់ដេរុន ប្រធានាធិបតីម៉ិកស៊ិក បានបើកសម្ពោធស្ពានខាងលើ កាលពីថ្ងៃទី៥ មករា កន្លងមក ៕
ទើបតែបានអានសំបុត្រក្រោយរយៈពេល70ឆ្នាំ
លោកដេហ្វ ហាតតុន អាយុ៩៤ឆ្នាំ អតីតជាទាហានក្នុងកងពល«ប៊្លេក វ៉ត»របស់ស្កុតលែន ក្នុងសម័យសង្គ្រាមលោកលើកទី២ ទើបទទួលបានសំបុត្រពីលោកស្រីដេស៊ី ជាម្តាយចិញ្ចឹមដែលផ្ញើដល់គេ កាលពីឆ្នាំ១៩៤១ ឬ៧០ឆ្នាំមុន ដោយសំបុត្រខាងលើលោកស្រីដេស៊ី ជាអ្នកសរសេរ និងផ្ញើទៅលោកដេហ្វ តាមរយៈប្រៃសណីយ៍នៅអេហ្ស៊ីប ដោយលោកស្រីមិនបានដឹងថា លោកដេហ្វ ត្រូវកងទ័ពអាល្លឺម៉ង់ចាប់ខ្លួន និងបញ្ជូនទៅដាក់ក្នុងមន្ទីរឃុំឃាំងនៅឆេកូស្លូវ៉ាគី និងប៉ូឡូញ ក្នុងរយៈពេល៤ឆ្នាំ ។
ស្របពេលជាមួយគ្នានេះ សំបុត្រខាងលើត្រូវបញ្ជូនត្រឡប់ទៅក្រុមគ្រួសាររបស់លោកដេហ្វ ក្នុងប្រទេសស្កុតលែន ហើយលោកស្រីដេស៊ី បានសម្រេចចិត្តរក្សាទុកវាក្នុងប្រអប់ដោយគ្មានអ្នកណាម្នាក់អាន។ ក្រោយមកលោកដេន ជាប្អូនប្រុសរបស់លោកដេហ្វ ប្រទះឃើញសំបុត្រនេះដោយចៃដន្យ និងបានយកទៅប្រគល់ជូនលោកដេហ្វ សម្រាប់ជារង្វាន់ក្នុងថ្ងៃខួបកំណើតរបស់អតីតទាហានខាងលើ ដែលមានអាយុគម្រប់៩៥ឆ្នាំនៅសប្តាហ៍ក្រោយ ៕
កណ្តុរប្រវែងជាង90សង្ទីម៉ែត្រក្នុងហាងស្បែកជើង
ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី៩ មករា កន្លងមក បានបង្ហាញឱ្យឃើញរូបភាពកណ្តុរមានប្រវែងជាង៩០សង្ទីម៉ែត្រនៅឯហាងទំនិញមួយក្នុងសហរដ្ឋអាមេរិក ។ រូបភាពនេះកំពុងមានភាពល្បីរន្ទឺក្នុងប្រព័ន្ធអ៊ីធើរណេតនៅលើពិភពលោក។ ទីភ្នាក់ព័ត៌មាននោះបានរៀបរាប់ថា កណ្តុរខាងលើត្រូវបានថតនៅឯហាងលក់ស្បែកជើង«ហ្វុតឡុកហ្គ័រ»នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាកណ្តុរយក្សមានប្រវែងប្រហែល៩០សង្ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅក្នុងទូរដាក់ស្បែកជើង។
ស្របពេលជាមួយគ្នានេះ នៅមិនទាន់មានការបញ្ជាក់ថា តើកណ្តុរមួយក្បាលនេះមកពីកន្លែងណា? ឬមួយជាកណ្តុរចិញ្ចឹមដែលរួចចេញពីទ្រុង? ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេដែលគេប្រទះឃើញកណ្តុរប្រភេទនេះ។ កាលពីប្រហែល១ឆ្នាំមុន មានរបាយការណ៍ស្តីពីការប្រទះឃើញកណ្តុរប្រភេទនេះនៅក្នុងទីក្រុងប្រ៊ូកលីនផងដែរ៕
សម្ពោធបើកដំណើរការកាសីុណូនៅព្រំដែនភាគឦសាន
រាជធានីភ្នំពេញ ៖ ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ កាស៊ីណូ HOANGIEU CASINO&HOTEL ដែលមានទីតាំងជិតច្រកអន្តរជាតិឡាប៉ាខេ បានបើកសម្ភោធឲ្យភ្ញៀវចូលលេងហើយ កាលពីថ្ងៃទី១៧ មករា ២០១២ នេះ ដែលមានភ្ញៀវចូលលេងយ៉ាងច្រើនកុះករ។ តែអ្វីដែលជាការចាប់អាម្មណ៍ គឺគេសង្កេតឃើញភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ សុទ្ធតែជាជនជាតិខ្មែរ ចំណែកជនជាតិវៀតណាមមានតិចតួចបំផុត។
ក្នុងថ្ងៃសម្ពោធបើកដំណើរការឲ្យភ្ញៀវចូលលេងរបស់កាស៊ីណូ HOANGIEU នោះ គេ ឃើញមានល្បែងដូចជា អាប៉ោង បញ្ជល់មាន់ បៀ តាយសៀវ ដើម្បីលើករាសីយកហុងស៊ុយក្នុងឆ្នាំថ្មី។ មិនត្រឹមតែប៉ុណ្ណោះកាស៊ីណូ HOANGIEU បានអនុញ្ញាតឲ្យភ្ញៀវជាជនជាតិខ្មែរចូលលេងដោយបើកចំហទៀតផង ។ ទោះបីមិនទាន់សាងសង់រួចរាល់១០០%ក៏ដោយ តែកាស៊ីណូ HOANGIEU បានរួតរះបើកសម្ពោធឲ្យទាន់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម ដែលសល់ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ព្រោះវាជាឱកាសប្រមូលផលចំណេញបានច្រើនពីសំណាក់អតិថិជនជនជាតិវៀតណាម និងជាជនជាតិខ្មែរដែលគេបើកឲ្យចូលលេង ដោយពុំមានការហាមឃាត់។
គួររំលឹកដែរថា កាស៊ីណូ HOANGIEU នេះបានលើកស្លាកយីហោផ្សព្វផ្សាយរកអតិថិជន ដើម្បីឲ្យចូលទៅលេងល្បែងស៊ីសងនៅកន្លែងរបស់ខ្លួនតាំងពីដើមខែមករា មកម៉្លេះ គឺមុនពេលដែលព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាយាងនិងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្រក្រីក្រនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០-១១ មករា ២០១២ កន្លងមកនេះ៕
Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org