ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ
កាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កំពុងតែរៀបចំសម្អាតគេហដ្ឋាន
ដើម្បីទទួលទេវតាឆ្នាំថ្មី សិរីសួរស្តីលាភជ័យផងដែរ។សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ
ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ
១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤
ខែមេសា គ.ស ២០១៩ ម៉ោង១៥:១២នាទី ។
ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ
គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម
លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ
(ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ
ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក
ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានដូចជា៖
-បាយសី៩ថ្នាក់ មួយគូ, ៧ថ្នាក់មួយគូ, ៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
-បាយសីប៉ាឆាមមួយគូ
-ស្លាធម៌មួយគូ
-ទឹកអប់មួយគូ
-ទៀន៥ធូប៥
លាច៥ផ្កា៥ដាក់លើជើងពាន១គូ
-ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ
-ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១គូ
-ដូងឡៅមួយគូ
-ទឹកស្អាតពីរកែវ
កាលណារៀបស្រេចហើយ
នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល
ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត
រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក
លុះចប់ពិធីទទួលទេវតា៕
No comments:
Post a Comment