About Me

THIS SITE IS UNDER CONSTRUCTION

Friday, April 5, 2019

ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!

បរិបទនៃសន្ធិសញ្ញាសម្ព័ន្ធមេត្រីភាពខ្មែរ~សៀមដើម្បីឲ្យងាយយល់ យើងត្រូវត្រឡប់ទៅមើលលបរិបទនៃការចងសម្ព័ន្ធមេត្រីភាព និងការសង្កត់ឲ្យសៀមព្រមធ្វើមាតុភូមិនិវត្តន៍នៃមហាខេត្តនៅភាគខាងលិចរបស់កម្ពុទេសដូចជា៖ ច័ន្ទបុរី (រួមទាំងត្រាត និងរយ៉ោង) បស្ចិមបុរី (រួមទាំងស្រះកែវ និងនគរនាយក) ដែនរដ្ឋបាលនគរាជសីមា (រួមបញ្ចូលទាំងខេត្តជួរភ្នំដងរ៉ែក បុរីរម្យ ស្រីស្លាកែត សុរិន្ទ និងឧប្បល្លៈធានី) មកជាដែនដីរបស់កម្ពុទេសវិញ។

ដោយរងការឈ្លានពានពីសំណាក់នគរហង្សាវតី(ភូមា)យ៉ាងខ្លាំង ហើយដោយមើលឃើញពីសម្ថភាពកងទ័ពដ៏អង្គអាចក្លាហានរបស់លង្វែក ក្រោមព្រះបញ្ញាញាណវែងឆ្ងាយរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមិន្ទមហារាជ ឬព្រះបរមរាជាទី ៣ (រាជ្យឆ្នាំគ.ស ១៥៦៦~១៥៧៦) ដែលបានលើកទ័ពទៅសង្កត់ឡោមព័ទ្ធក្រុងស្រីអយុធ្យា៣លើក ក្នុងឆ្នាំគ.ស ១៥៧០, ១៥៧២ និង ១៥៧៤ និងបានដឹងថាខ្មែរបានឈ្នះសង្គ្រាមលាវ ដោយប្រើទ័ពតិចយកឈ្នះលើទ័ពដ៏ច្រើនរបស់នគរលានដំរីស្រីនាគតនហ៊ុតផង (លាវឈ្លានពានក្រោយមិនគោរពពាក្យសច្ចៈក្នុងការភ្នាល់ជល់ដំរី ដាក់តំណាំងនគរ ក្នុងឆ្នាំគ.ស ១៥៧២ ។
ព្រះពញាសេដ្ឋាធិរាជបានលើកទ័ពមកទាំងពីរច្រក ជើងគោក១សែននាក់ និងដំរី សេះជាច្រើនពាន់ក្បាល និងទ័ពជើងទឹក៥មុឺននាក់ តាមដងទន្លេមេគង្គ) សៀមក្នុងរាជ្យ ព្រះបាទមហាធម្មរាជា (ឆ្នាំគ.ស ១៥៦៨~១៥៨៩ ត្រូវជាព្រះបិតារបស់ព្រះបាទនរេស្វារៈ ឆ្នាំគ.ស ១៥៨៩~១៦០៤) បានយល់ព្រមបង្កើតសន្ធិសញ្ញាសម្ព័ន្ធមេត្រីភាពក្នុងឆ្នាំគ.ស ១៥៧៥ នៅអាងសីលា ។
«សេចក្តីសំខាន់សន្ធិសញ្ញាជារួមមាន៖
១~ នគរទាំងពីរប្តេជ្ញាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាបងប្អូន ហើយមិនមានការឈ្លានពានគ្នាតទៅទៀតឡើយ ។
២~ សៀមត្រូវព្រមប្រគល់មហាខេត្តខ្មែរទាំងបី មាន ច័ន្ទបុរី បស្ចិមបុរី និងនគរាជសីមា ដែលធ្លាប់វាយយកទៅគ្រប់គ្រង ឲ្យស្ថិតក្នុងដែនដីរបស់កម្ពុទេសវិញ ។
៣~ នគរទាំងពីរនឹងត្រូវជួយគ្នាទៅវិញទៅមក ប្រសិនបើមានការឈ្លានពានពីសត្រូវខាងក្រៅ ។»

លេសរំលាយសន្ធិសញ្ញាសម្ព័ន្ធមេត្រីភាពខ្មែរ~សៀម
ក្រោយពីខ្មែរបានគ្រប់គ្រងលើមហាខេត្តទាំងបីវិញនគរទាំងពីរបានរស់នៅជាសុខសាន្តមិនមានការឈ្លានពានគ្នាទៅវិញទៅមកឡើយ ។ លុះដល់ឆ្នាំគ.ស១៥៨៥ នគរហង្សាវតីដោយមានក្តីព្រួយបារម្ភពីការរីកចំរើនរបស់នគរស្រីអយុធ្យា និងការចង់ប្រកាសឯករាជ្យចេញពីចំណុះហង្សាវតីរបស់សៀមផង ភូមាក៏បានសម្រេចចិត្តលើកទ័ព ២៥មុឺននាក់មកវាយក្រុងស្រីអយុធ្យា ។
ដោយខ្មែរ~សៀម មានសន្ធិសញ្ញាសម្ព័ន្ធមេត្រីផង ខាងលង្វែកក្នុងរាជ្យព្រះបាទសត្ថា ឬព្រះបរមរាជាទី ៤ (រាជ្យឆ្នាំគ.ស ១៥៧៦~១៥៨៦)ក៏បានចេញព្រះរាជបញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌ដែលជាព្រះឧបរាជ រៀបចំកងទ័ពចំនួន២មុឺននាក់ទៅជួយការសឹកក្រុងស្រីអយុធ្យា ។
តាមការស្រាវជ្រាវប្រវត្តិសាស្ត្រជាតិនិយមរបស់សៀមបានអះអាងថា ការសឹកសង្គ្រាមលើកនេះ សៀមមិនបានឃើញការជួយច្បាំងពីកងទ័ពលង្វែកតាមសមគួរទេ គេឃើញតែកងទ័ពលង្វែកជាកងទ័ពជួរក្រោយ ហើយចាំប្រមូលតែជ័យភ័ណ្ឌប៉ុណ្ណោះ ពួកមេទ័ពសៀមមានការមិនពេញចិត្តយ៉ាងខ្លាំង ។
ព្រះបាទនរេស្វារៈ បានយល់ឃើញថា ការសឹកលើកនេះ នឹងអាចឈ្នះហង្សាវតីដោយមិនចាំបាច់មានការជួយពីកងទ័ពលង្វែកឡើយ ប៉ុន្តែបើដេញកងទ័ពលង្វែកទៅវិញក្រែងខុសព្រះរាជប្រពៃណី ដែលព្រះបីតាបានចងសម្ព័ន្ធមេត្រីភាពយូរមកហើយ ។ ពួកមេទ័ពសៀមទាំងឡាយក៏គិតរកឧបាយដើម្បីដេញព្រះបាទសុរិយោពណ៌ត្រឡប់ទៅនគរវិញ ។
ដំបូងពួកមេទ័ពសៀមបានបង្ខំឲ្យព្រះបាទស្រីសុរិយោពណ៌ថ្វាយបង្គំព្រះបាទនរេស្វារៈ ក្នុងឋានៈជានគរតូចជាងបើទុកណាជាមានសក្តិជាព្រះឧបរាជដូចគ្នាក៏ដោយ ព្រះបាទស្រីសុរិយោពណ៌មិនព្រម ដោយលើកហេតុផលជាត្រកូលក្សត្រដូចគ្នា ហើយព្រះអង្គថ្វាយបង្គំតែព្រះមហាក្សត្រខ្មែរប៉ុណ្ណោះ ។
លើកក្រោយទៀតពួកមេទ័ពសៀមបានយកក្បាលខ្មោចទាហានភូមាទៅដោតតម្រៀបនៅកំពង់ទូកព្រះទីនាំងរបស់ព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គបានខ្ញាល់យ៉ាងខ្លាំង ដោយចាត់ទុកជាការមើលងាយព្រះជេស្តាហើយក៏បានឈានដល់មានការឈ្លោះប្រកែកជាមួយព្រះបាទនរេស្វារៈ រហូតដល់សម្រេចចិត្តដកកងទ័ពលង្វែកត្រឡប់មកនគរវិញ ។
ព្រះបាទនរេស្វារៈ ក៏បានប្រកាសថាការដកទ័ពថយរបស់ក្រុងលង្វែកជាការបំពានសន្ធិសញ្ញាសម្ព័ន្ធមេត្រីភាពរវាងនគរទាំងពីរ ហើយចាត់ទុកជាប្រយោជន៍ដើម្បីឈ្លានពានកម្ពុទេសឡើងវិញ ។

ព្រះបាទសត្ថាព្រះអង្គបានខ្ញាល់ និងងឿងឆ្ងល់ជាមួយព្រះបាទស្រីសុរិយោពណ៌ពីការដកទ័ពមកវិញ ទាំងការសឹកមិនទាន់បានបញ្ចប់ ប៉ុន្តែក្រោយពីបានស្តាប់យល់ដំណើរសេចក្តីហើយ ព្រះអង្គក៏លាន់ព្រះឱស្ឋថា៖ «សៀមចង់បំពានមើលងាយព្រះជេស្តាក្រុងលង្វែក ហើយអំណេះតទៅពួកសៀមនឹងជាសត្រូវរបស់ក្រុងលង្វែក» ។
បញ្ជាក់៖ មានប្រវត្តិវិទូជាច្រើនបានសរសេរឈ្មោះស្តេចសៀមថា ព្រះបាទ«នរិនសូរ ឬនរេនសូរ» ។ 
សំរាប់ខ្ញុំគិតថាមិនត្រឹមត្រូវទេ! ដោយផ្អែកលើប្រវត្តិសាស្ត្រអក្សរសាស្ត្រសៀម គឺជាការចម្លងចេញពីអក្សរខ្មែរ (ប្រភពតួរអក្សរខែ្មរមកពីអក្សរ បល្លវៈ ឥណ្ឌាខាងត្បូង) សៀមកាត់សក់ និងមិនសរសេរព្យាង្គតម្រួត ហើយប្រើការប្រកបបែបសំស្ក្រឹត ដោយមិនមានឃោសៈ និងអឃោសៈដូចការប្រកបបែបមគធភាសា~បាលី ដោយស្រៈជាតួកំណត់សម្លេង ដូច្នេះពាក្យថា นเรศวร អានតាមសំនៀងសៀមថា «ណ.រ៉េ.សួន» មកពីពាក្យសំស្ក្រឹត «នរ+ឥស្វារៈ ឬ นร+อิศวร» ជាពាក្យមួយមានន័យថា «នរេស្វារៈ» ជាឈ្មោះត្រឹមត្រូវជាង ។

បើចង់បាន​កូនភ្លោះ Cute Cute​ ដូច​បំណងសូមសាកវិធីនេះ នឹងបានផល ១០០ % !

ទារក គឺជាសុភមង្គល​ធំបំផុត​សម្រាប់​ស្រ្តី​គ្រប់រូប។ ការ​មាន​ផ្ទៃពោះ​បន្ទាប់​ពីរៀបការ​រួច គឺជា​ដំណឹង​ដ៏ល្អ​បំផុត​សម្រាប់​ស្ត្រី​គ្រប់រូប​ដែល​ប្រាថ្នា​ចង់​មាន​កូន ដើម្បី​បាន​ដើរ​តួនាទី​ជាម្ដាយ មើល​ថែរក្សា​រូបគេ​ឱ្យបាន​ល្អ​ ហើយជា​ពិសេស​ទៀតនោះ ការ​ទទួល​បាន​ផ្ទៃពោះ​កូនភ្លោះ គឺជា​រឿង​ដែល​ធ្វើឱ្យ​ពួកគេ​សប្បាយ​ចិត្ត​បំផុត។
ដូច្នេះហើយ ខាងក្រោមនេះ គឺមាន​វិធី​ធម្មជាតិ​មួយ​ចំនួន អាច​ជួយ​បង្កើន​ឱកាស​ឱ្យអ្នក​ទទួល​បាន​ការ​មាន​ផ្ទៃពោះ ​បាន​ដូច​បំណង។
តើវិធីធម្មជាតិ​បង្កើត​ឱ្យមាន​កូនភ្លោះ​យ៉ាង​ដូចម្ដេច?
ភាគច្រើន​នៃកូនភ្លោះ គឺជាបងប្អូន​ភេទ​ដូចគ្នា ហើយ​មាន​ន័យថា​ពួកគេ​កំពុង​តែមាន​ផ្ទៃពោះ នៅ​ពេល​ដែល​ស៊ុតពីរ​ត្រូវបាន​បញ្ចេញ​ក្នុង​អំឡុង​ពេល​បង្ក​កំណើត ហើយ​ពួកគេ​លូត​លាស់​ពី​ស៊ុតពីរ​ផ្សេង​គ្នា។ ផ្ទុយពី​ពួកគេ កូនភ្លោះ​ភេទ​ដូច​គ្នា​ពិត​ជាកម្រ​មាន​ណាស់ ហើយ​ពួក​គេ​កំពុង​តែបង្ក​កំណើត​នៅក្នុង​ស៊ុត​តែមួយ ដែល​ពុះជា​ពីរ​នៅពេល​ស្ត្រីមាន​ផ្ទៃពោះ​មុនពេល​កំណត់។
តើធ្វើ​ដូចម្ដេច ដើម្បី​បង្កើន​ឱកាស​នៃការ​មាន​ផ្ទៃពោះ​កូនភ្លោះ​នេះ?
មានរឿង​ជាច្រើន ដែល​អាច​ជួយ​បង្កើន​ឱកាស​នៃការ​មាន​ផ្ទៃពោះ​កូនភ្លោះ ប៉ុន្តែ​មាន​រឿង​មួយ ប្រសិន​បើ​គ្រួសារ​របស់អ្នក​ធ្លាប់មាន​ប្រវត្តិ​កើត​កូនភ្លោះ ដូច្នេះ​ឱកាស​នៃមាន​កូនភ្លោះ​នឹងត្រូវ​បាន​កើត​ឡើង​ខណៈ​ពេល​ណា​មួយ។ កត្តា​មួយ​ផ្សេង​ទៀត អាច​មកពី​ជាតិ​សាសន៍ និង​អាយុ​របស់​អ្នក។ ស្ត្រីជន​ជាតិ​អាមេរិក​អាច​មាន​ឱកាស​មាន​ផ្ទៃពោះ​កូនភ្លោះ​ច្រើន​ជាង​ស្ត្រីជន​ជាតិ​ស្បែក​ស។ ហើយ​ចំពោះ​ស្ត្រី​អាស៊ី​យើង​អាច​មាន​ឱកាស​ទាប​ជាងនេះ​ទៅទៀត។ ដូចគ្នា​នេះផង​ដែរ ឱកាស​នៃការ​មាន​កូនភ្លោះ គឺជា​ទូទៅ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រីមាន​វ័យ​ចំណាស់។

លក្ខខ័ណ្ឌ​ចំនួន​ខាង​ក្រោម​នេះ អាច​ធ្វើឱ្យ​អ្នក​ប្រសើរ​ឡើង និង​ជួយ​បង្កើន​ឱកាស​ដល់​ការ​មាន​កូនភ្លោះ។ ដូច​យើង​បាន​បញ្ជាក់​រួចមក​ហើយ មាន​រឿង​មួយ​ចំនួនវា​កើត​ឡើង​ដោយ​ធម្មជាតិ ហើយ​ក៏មាន​រឿង​មួយ​ចំនួន​ទៀត ក៏ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យើងដែរ។ ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា ស្ត្រីដែល​មាន​ចំនួន ៣០ នៃ BMI (Body Mass Index) ឬខ្ពស់​ជាង​នេះ ឱកាស​មាន​កូនភ្លោះ​គឺមានច្រើន។
– ស្ត្រីវ័យ​ចំណាស់​មាន​ឱកាស​មាន​កូនភ្លោះ​ច្រើន។ ប៉ុន្តែ​ជាមួយ​គ្នានេះ​ផងដែរ ពួកគាត់​មាន​ហានិ​ភ័យ​ខ្ពស់ ​ដោយ​សារតែភាព​វ័យ​ចំណាស់​នេះ មាន​អត្រា​ខ្ពស់​នៃការ​រលូត​កូន។
– អ្នកគួរបង្កើន​ការ​បរិភោគ​នៃ​​របប​អាហារ​ឱ្យបាន​គ្រប់​គ្រាន់។ ស្ត្រី​ដែល​ទទួល​ទាន​របប​អាហារ​បាន​ទៀង​ទាត់ ជួយ​បង្កើន​ឱកាស​នៃការ​មាន​កូនភ្លោះ​រហូត​ទៅដល់ ៥ ដង។ ការ​បរិភោគ​ដំឡូង​ជ្វាព្រៃ និង ដំឡុងមី ឬ ក្ដួច ជាដើម។
– បើយោងតាម​ការសិក្សា​ថ្មីមួយ​ផ្សេងទៀត អ្នក​គួរតែ​បន្ត​ការ​បំបៅ​ដោះកូន ដែល​ជួយ​បង្កើន​ឱកាស​មាន​កូនភ្លោះ​រហូត ៩ ដង បើ​ប្រៀប​ជាមួយ​ស្ត្រីមិន​មាន​ការ​បំបៅ​ដោះកូន​សោះ។
– សូមព្យាយាម​ធ្វើឱ្យ​ស្ត្រីមាន​ផ្ទៃពោះ​ភ្លាមៗ បន្ទាប់​ពីស្រ្តី​បាន​បញ្ឈប់​ការប្រើ​ថ្នាំគ្រាប់​ពន្យា​កំណើត។ នៅ​ពេល​ស្តី្របាន​ប្រើថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​រយៈ ៦ ខែ ឬច្រើន​ជាងនេះ អ័រម៉ូន​នៅក្នុង​រាងកាយ​របស់នាង​នឹងត្រូវ​បាន​គ្រប់គ្រង​ដោយ​ថ្នាំពន្យា​កំណើត​នេះ។
បន្ទាប់ពី​ការញ្ឈប់​ការប្រើ​ថ្នាំនេះ ការ​ត្រួត​ពិនិត្យ​នៅក្នុង​រាងកាយ​ក៏ត្រូវ​បាន​ចាប់​ផ្ដើម​ជាថ្មី​ម្ដងទៀត នេះ​ជា​ពេល​ដែល​អ័រម៉ូន​មាន​ការ​រំញោច​ខ្លាំង។ ហើយ​ក៏ជា​ពេល​ដែល​អូវែ​ត្រូវបាន​បញ្ចេញ​ច្រើន​ក្នុង​អំឡុង​ពេល​បង្កពង​កំណើត ​លើក​ដំបូង ឬទីពីរ បន្ទាប់​ពីបញ្ឈប់​ការប្រើ​ថ្នាំនេះ។ ដូច្នេះ​ឱកាសនេះ គឺត្រូវ​កើនឡើង​ខ្ពស់​ផងដែរ៕

ដាវសាម៉ូរៃ



ដាវសាម៉ូរៃជាអាវុធដ៏ពិសេសមួយរបស់ សមាជិកអ្នកប្រយុទ្ធដ៏ខ្លាំងក្លាក្នុងសម័យសក្ដិភូមិរបស់ជប៉ុន។ ការពិតសាម៉ូរៃជាឈ្មោះរបស់ក្រុមអ្នកប្រយុទ្ធនេះ ហើយពួកគេក៏យកឈ្មោះនេះដាក់ ឱ្យដាវរបស់ពួកគេដើម្បីបង្ហាញថាឬទ្ធានុភាពរបស់ដាវគឺអស្ចារ្យដូចម្ចាស់ដាវដូច្នោះដែរ។ផ្លែដាវសាម៉ូរៃដំបូងមានសណ្ឋានត្រង់ តែត្រូវបានគេកែច្នៃឱ្យមានរាងកោងនៅចុងសតវត្សទី ៨ ដោយគេជឿជាក់ថារាងកោងរបស់ផ្លែដាវនឹងបង្កើតភាពងាយស្រួលក្នុងការដកហូតចេញពីស្រោមដាវបានរហ័ស ហើយវានឹងមានប្រសិទ្ធភាពជាងផ្លែដាវដែលមានរាងត្រង់ ក្នុងការកាប់ ឬចាក់គូសត្រូវ។
​ចំណុចចុងផ្លែដាវសាម៉ូរៃត្រូវបានគេហៅថា “Kissaki”។ វាជាផ្នែកមួយដែលពិបាកជាងគេក្នុងការដុសខាត់ ហើយវាជាផ្នែកដែលសំខាន់ជាងគេផងដែរក្នុងតួដាវទាំងមូល។
ដើម្បីបង្កើតបានផ្លែដាវមួយដែលមានគុណភាពខ្ពស់ គេត្រូវការជាងដែលមានជំនាញនិងភាពប៉ិនប្រសព្វខ្ពស់ផងដែរ។
ដាវសាម៉ូរៃត្រូវបានចែកជា ៣ ប្រភេទធំៗ៖
-ទីមួយគឺ កាតាណា (Katana): ជាប្រភេទវែងជាងគេ ដែលមានប្រវែងប្រមាណ ៦០សង់ទីម៉ែត្រឡើងទៅ ហើយត្រូវបានប្រើក្នុងការប្រយុទ្ធនៅទីវាល ឬកន្លែងស្រឡះ។
-ទីពីរគឺ វ៉ាគីហ្សាស្ស៊ី​ (Wakizashi) ដែលមានប្រវែងប្រមាណ ពី ៣០ ទៅ ៦០ សង់ទីម៉ែត្រ ហើយគេប្រើវាក្នុងការប្រយុទ្ធនៅកន្លែងតូចចង្អៀត ឬក្នុងអាគារបិទជិត ដោយសារវាបង្កភាពងាយស្រូលក្នុងការបត់បែន និងផ្លាស់ទី។
-ទីបីគឺប្រភេទ តាន់តូ (Tanto) ដែលមានលក្ខណៈជាកាំបិតស្នៀត។ 

ការធ្វើតេស្ដដាវសាម៉ូរៃ កាលពីជំនាន់មុនគឺជាទូទៅត្រូវបានធ្វើឡើងទៅលើ សាកសព ឬទៅលើអ្នកទោសដែលនៅមានជីវិត។ ហើយលទ្ធផលនៃការធ្វើតេស្ដត្រូវបានគេចារនៅលើបន្ទះដែក ដែលភ្ជាប់ផ្លែដាវទៅនឹងផ្នែកសម្រាប់ចាប់កាន់។

ទាក់ទាញកក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!

នេះជាដំណឹងគួរជាទីមោទនភាពចំពោះប្រជាជនកម្ពុជាព្រោះ តាមការវាយតម្លៃពីគេហទំព័រ Earth​ Porm បឹងយក្សឡោម ក្នុងស្រុកបានលុង ខេត្តរតនគិរីបានជាប់ចំណាត់ថ្នាក់ជាបឹងដ៏ស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក។
គួរជម្រាបជូនផងដែរថារមណីយដ្ឋានបឹងយក្សឡោមមានអង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ បឹងនេះមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុង នៃខេត្តរតនគិរី។
បឹងយក្សឡោមទទួលបានចំណាត់ថ្នាក់កំពូលនេះដោយសារវាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលមានប្រវត្តិដ៏អស្ចារ្យដោយបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពី ៤ ពាន់ឆ្នាំមុនមកម្ល៉េះ។
ម្យ៉ាងទៀតបឹងយក្សឡោមមានទំហំធំមើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញដែលជាម្លប់ត្រឈឹងត្រឈៃ រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ថ្លាឆ្វង់។ 

រណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?



ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ កាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កំពុងតែរៀបចំសម្អាតគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី សិរីសួរស្តីលាភជ័យផងដែរ។សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ​ ត្រូវ​នឹង​ ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស ២០១៩ ម៉ោង​១៥:១២នាទី 
ទេព​ធីតា​ដែល​នឹង​យាង​ចុះ​មក​គ្រប់គ្រង​រក្សា​ភព​ផែន​ដី និង​ប្រជានុរាស្ត្រ​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ព្រះ​នាង ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម អភរណៈ​បទុមរាគ ភក្សាហារ​ទ្រង់ ផ្លែ​ឧទ្ទុម្ពរ (ផ្លែ​ល្វា) ព្រះ​ហស្ត​ស្ដាំ​​ទ្រង់​កង​ចក្រ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ ទ្រង់​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង​ស្ដេច​គ្រុឌ ជា​ពាហនៈ។

រណ្ដាប់​ទទួល​ទេវតា​​តាម​ទំនៀម​ពី​បុរាណ​រៀង​ត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀបក្រាល​​សំពត់​ពណ៌​ស​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ដូចជា៖



-បាយ​សី​៩​ថ្នាក់​ មួយ​គូ, ៧​ថ្នាក់​មួយ​គូ, ៥​ថ្នាក់​មួយ​គូ, ៣​ថ្នាក់​មួយ​គូ
-បាយសី​ប៉ាឆាម​មួយ​គូ
-ស្លា​ធម៌​មួយ​គូ
-ទឹក​អប់​មួយ​គូ
-ទៀន​៥​ធូប​៥ លាច​៥​ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ
-ចេក​នួន​ចេក​ណាំវ៉ា​ដាក់​លើ​ជើង​ពាន​មួយ​គូ
-ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​លើ​ជើង​ពាន​១១​គូ
-ដូង​ឡៅ​មួយ​គូ
-ទឹក​ស្អាត​ពីរ​កែវ
កាល​ណា​រៀប​ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈ​ត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង​តម្កល់​ចិត្ត រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា៕ 


សិរី៨ប្រការអ្នកណាកាន់បាន ទ្រព្យយសនឹងមានដល់អ្នកនោះ



សិរី៨ប្រការអ្នកណាកាន់បាន ទ្រព្យយសនឹងមានដល់អ្នកនោះ
សិរី៨ប្រការនេះ បើអ្នកណារក្សាបាន​ អ្នកនោះ​ទេវតាជាសិរីនឹងចូលមកឧបត្ថម្ភថែរក្សា បំពេញបំពោរឱ្យប្រយោជន៍គ្រប់ប្រការដល់អ្នកនោះ។ អ្នកនោះនឹងចម្រើនដោយអាយុ យសស័ក្តិ​ឫទ្ធិអំណាចទ្រព្យធនកេរ្តិ៍ឈ្មោះពីរោះពិសា ផ្សាយ​ទៅកាន់​ទីទាំងពួង​។
១-បុរសស្រ្តី​គប្បីវៀរចាកការរួមសំវាស គឺរួមប្រពៃណី​នឹងគ្នា​ក្នុងថ្ងៃ​៧,,១៤,១៥កើត និងថ្ងៃ៧,,១៤,១៥រោច ថ្ងៃមហាសង្ក្រាន្ត ថ្ងៃសុរិយាគ្រាស​ ចន្ទគ្រាស ថ្ងៃចូលវស្សា និងថ្ងៃកំណើតរបស់ខ្លួន។ បើនរណាវៀរចាកកាមក្នុង​ថ្ងៃទាំងនេះបានហើយ ទេវតានឹងឱ្យពរ​ជ័យតាមថែរក្សាសិរី ឱ្យចូលមកតាំងនៅ​ភ្ជាប់ខ្លួនអ្នកនោះឯង។
២-ពេលបរិភោគភោជនាហារ​ត្រូវឱ្យឈម​មុខទៅកាន់ទិសបូព៌ា គឺ​​ទិសខាងកើត ធ្វើដូចនេះ​ ទេវតាជាសិរីនឹងចូលមកថែរក្សឱ្យមានជ័យ មង្គលសិរីដ៏បរិបូណ៌ដល់អ្នកនោះ។
៣-កាលបន្ទោបង់នូវទុក្ខសត្វធំ​-តូចត្រូវឱ្យបែរមុខទៅទិសបស្ចិម​គឺទិសខាងលិច ទេវតាជាសិរីនឹងឱ្យ​​ពរស័ព្ទសាធុការថែរក្សាអ្នកនោះ។
៤-បើបុរសនិន្ទ្រាជាមួយនឹងស្រ្តីឱ្យគេងខាងឆ្វេង កុំឱ្យកន្លងជើងប្តី ទេវតាសិរីនឹងឱ្យពរថែរក្សា​ប្រសិទ្ធពរ​សួស្តីឱ្យ​​អ្នកនោះ។
៥-ប្រុសក្តី ស្រីក្តី​ ឱ្យស្គាល់សំពត់ស្លៀកថ្ងៃ ស្លៀកយប់រៀងខ្លួន ហាមកុំស្លៀកពាក់លាយឡំគ្នា ។
៦-ពេលាភ្លឺស្វាង ទើបទេព្តាជាសិរីថែរក្សាអ្នកនោះ។​
៧-ពេលថ្ងៃត្រង់​សិរីស្ថិត​នៅដើមទ្រូង ឱ្យយក​​ទឹកប្រោះព្រំដើមទ្រូង​ទើបទេវតា​ជាសិរីនឹងថែរក្សាអ្នកនោះ។
៨-ពេលាព្រលប់​សិរីស្ថិតនៅគល់មេជើង និងកណ្តាលខ្នងជើង។ កាលមុននឹងចូលគេង យកទឹកលាងជើងទាំងពីរ និងកណ្តាលខ្នងជើង ទើបទេវតាជាសិរីនឹងថែរក្សាអ្នកនោះ។
ទាសកម្មករ ឬសត្រូវ​ទាំងពួង​គិតប៉ងប្រទូស្តបៀតបៀន​មិនបាន ព្រោះទេវតាទាំងនោះ​ នឹងហុចដំណឹងឱ្យដឹងមុនជាមិនខាន។





CASINO





MOBILE MAGAZINE