About Me

THIS SITE IS UNDER CONSTRUCTION

Monday, October 10, 2011

ពស់​លេប​​ពស់​ជា​​រូបភាព​​ដ៏​កម្រ​កើត​ឡើង





ទិដ្ឋ​ភាព​​ដែល​ទើបតែ​ផ្សព្វផ្សាយ​​កាលពី​ថ្ងៃ​ទី​៦ តុលា ​កន្លង​មកនោះ ​ចាត់​ទុក​ថា ​ជារូប​ភាព​​ដ៏​កម្រ​​បាន​ឃើញ​ និង​ធ្វើ​​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​នៅពេល​​ពស់​​​វែក​ដំបូក មួយ​ក្បាល​​កំពុង​លេប​ពស់ «ផា​ហ្វ​​អ៊ែតឌ័រ» (Puff-adder) ​ជាប្រភេទ​ពស់​ក្នុង​តំបន់​អាហ្វ្រិក​ចូល​ទាំង​មូល​នៅ​ឯ​ឧទ្យាន​​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ។
​​លោក​ភៀត ហេម៉េន ​ជាង​ថត​ដ៏​ល្បី​ឈ្មោះ​​អាច​ថត​បាន​ហេតុ​ការណ៍​​ពស់​លេប​ពស់​ដោយ​ចៃដន្យ​​នៅ​ក្នុង​ឧទ្យាន​​​​ហ្គាឡា​ហ្គាឌី (Kgalagadi Transfrontier Park) អាហ្វ្រិក​ខាង​ត្បូង ។ ពស់​វែក​​ដំបូក​ខាង​លើ ​បាន​ចំណាយ​ពេល​​លេប​ពស់​ទាំង​​មូល​ដល់​ទៅ​៥២​នាទី​ ​ទើប​លូន​ចូល​​ព្រៃ ។ ​លោក​ហេ​ម៉េន ​បានឱ្យ​ដឹង​ពីអារម្មណ៍​​ក្នុង​ពេល​នោះថា «ប្រសិន​បើ​​ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ខ្ញុំ​ប្រហែល​​ជា​នឹក​ស្មាន​មិន​ដល់​ថា តើ​ពស់​អាច​លេប​ពស់​ទាំងដង​ខ្លួន​បាន​ដូច​ម្តេច?» ។
​គួរបញ្ជាក់ថា ​រូបភាពដែល​​បង្ហាញ​​នៅ​ទី​នេះ ទើបតែ​បាន​ទទួល​ការ​ផ្សព្វផ្សាយ​​ជា​លើក​ដំបូង​​នៅ​ក្នុង​​សៀវ​ភៅ​​របស់​លោក​​ភៀត ហេ​ម៉េន ​ក្រោយ​ពី​បាន​ថត​រូប​​ខាង​លើ​ទុក​កាលពី​ឆ្នាំ​២០០២៕

No comments:

CASINO





MOBILE MAGAZINE