នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកចូលទៅប្រើប្រាស់នៅលើវ៊ិបសាយ Facbook មានចំនួនកាន់តែ ច្រើនទៅៗ។ដោយសារតែវ៊ិបសាយមួយនេះបានផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលបានប្រើប្រាស់វា លើសពីនេះទៅទៀតនោះ វាមិនចាំបា់ឲ្យអ្នកប្រើប្រាស់ចំណាយប្រាក់អ្វីទាំងអស់ ហើយវាបានផ្តល់ឲ្យ លោកអ្នកវិញនូវ ផលប្រយេជន៍ជាច្រើនដូចជា ផ្ញើរូបភាព ឯកសារ វីដេអូ ជជែកកំសាន្ត និងអាចសែ្វងរក មិត្តភក្តិ ដែលនៅឆ្ងាយតាមរយៈ Online បានយ៉ាងងាយស្រួលជាទីបំផុត តើលោកអ្នកមានគណនីក្នុង Facebook ហើយឬនៅ? បើសិនជាមិនទាន់មាននោះទេ ខាងក្រោមជារបៀបបង្កើតគណនីសំរាប់ Facebook ឲ្យមានសុវត្ថិភាព។
របៀបអនុវត្តន៍
1, ដើម្បីអាចប្រើប្រាស់ Facebook បានសូមចូលទៅបង្កើត Acount ជាមុនសិនដោយបើកដំណើរការ Internet Explorer រូចវាយអាស័យដ្ឋាន www.Facebook.com បន្ទាប់មកបំពេញនូវព័ត៌មានរបស់លោកអ្នក រួចចុច Sing UP ។
2, បន្ទាប់ពីបង្កើតគណនីរួច Server នឹងផ្ញើសារសំរាប់បញ្ជាក់នូវគណនីថ្មីដែល បានបង្កើត និងបង្អាញនូវផ្ទាំងFacebook ដំបូងរបស់លោកអ្នកបន្តប់មកលោកអ្នកអាចមើល Profile ឬUpload រូបភាព និង អាចកែ Profile បាន។
3, ការបង្កើត Profile ផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពជាមួយ Privacy Setting ដោយ ចុចលើ Acount ->, Privacy Seting ->, Customize Setting បន្ទាប់មកវា បង្អាញផ្ទាំងមួយទៀត សូមចុច Dropdown Arrowលើ Customize Post by me -> Customize Editម្តងទៀតហើយជ្រើសរើសយក Only me រួខចុច Save Setting។
4, បន្ទាប់មកសូមចុច Profileហើយបំពេញព័ត៌មាន លើគណនីដែលបានបង្កើត រួចចុច Button Save Changesពេលនោះវានឹងបង្អាញដូចខាងក្រោម។
បញ្ជាក់ៈ ពេលដែលលោកអ្នកបង្កើត Profile Privacy Setting រួចពេលផ្ញើឯកសារទៅកាន់មិត្តភក្តិ ពួកគេមិនអាចមើល Profileរបស់លោកអ្នកបាននោះទេ។
5, សូមដាក់រូបភាពឲ្យត្រូវជាមួយ Framedរបស់ Facbook ដើម្បីឲ្យមើលទៅឃើញ រូបភាពស្អាត ដំបូងសូមយក Cursorទៅដាក់លើរូបភាពដែល បានកំណត់ហើយចុច លើ Icon Penតូចនៅខាងស្តាំរូបភាព បន្ទាប់មកជ្រើសរើសយក Edit Thumbnail -> Saveជាការ ស្រេច។
6, ពេលដែលោកអ្នករៀបចំ Profile រួចដល់ពេលដែលត្រូវស្វែងរកមិត្ត សូមចុចលើពាក្យ Friend វានឹងបង្ហាញផ្ទាំងដូចខាងក្រោមសូមចូលទៅកាន់ Find Friendសំរាប់សែ្វងរកមិត្តភកិ្ត និងដាក់បញ្ជូលមិត្តភក្តិរបស់អ្នកដោយចុចលើ Button Find friendរួចបំពេញMailនិង Password របស់ពួកគេ រួចចុច Sign in.
7, នៅពេលដែលលោកអ្នក Add មិត្តភកិ្តរួចហើយពួកគាត់បាន Confirm ឬ Ignore លោកអ្នកវិញនោះក្នុង Facebookរបស់លោកអ្នកនឹងមាន Friend ចំនួន 1 នាក់ផងដែរ។
8, របៀបសែ្វងរកមិត្តភក្តិថ្មី តាមរយៈឈ្មោះដោយសរសេរឈ្មោះលើប្រអប់សំរាប់សែ្វងរក ហើយចុច Button Search -> Add as friend -> Add a personal message… -> Send Requestជាការស្រេច។
Tuesday, August 30, 2011
ប្រទេសថៃសន្យាបិទកាស៊ីណូខុសច្បាប់
ប្រទេសថៃបានសន្យាកាលពីថ្ងៃចន្ទ ទី២៩ ថា នឹងបិទទ្វារកាស៊ីណូខុសច្បាប់ បន្ទាប់ពីមានអ្នក នយោបាយបានចោទប្រកាន់មន្ត្រីប៉ូលិសជាន់ខ្ពស់ជាម្ចាស់កាស៊ីណូនៅកណ្តាលទីក្រុងបាងកកនោះរួចមក។ លោក Chuvit Kamolvisit សមាជិកសភា កាលពីសប្តាហ៍មុន បានបង្ហាញពីខ្សែវីដេអូឃ្លីបក្នុងសភា បន្ទាប់ពីខ្សែវីដេអូនេះត្រូវបានគេថតនៅក្នុងកាស៊ីណូ Rama IX ស្ថិតនៅលើផ្លូវមួយចំកណ្តាលបេះដូងរាជធានីបាងកក។
សមាជិកសភាដដែលបានសារភាពថា ខ្លួនធ្លាប់ធ្មេចភ្នែកស៊ីសំណូកជាមួយអាជ្ញាធរកាលពីពេលមុនក៏បាននិយាយរិះគន់ រដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលខកខានក្នុងការដោះស្រាយបញ្ហា។ លោកឧបនាយករដ្ឋមន្ត្រី Chalerm Yubumrung បាននិយាយកាលពីថ្ងៃចន្ទថា បានចំណាយពេលវេលាជាមួយឆ្នាំ ដើម្បីប្រមូលឯកសារពីកាស៊ីណូតាំងតែពីពេលគណបក្សរបស់គាត់ជាបក្សប្រឆាំងមកម៉្លេះ។
គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា មិនត្រឹមតែកាស៊ីណូ Rama IX ទេ ប៉ុន្តែមានកាស៊ីណូជាច្រើនទៀតនឹងត្រូវបិទដំណើរការ។ គាត់បន្តថា មន្ត្រីជាន់ខ្ពស់ចំនួនពីររូបត្រូវបានតែងតាំងក្នុងយុទ្ធនាការណ៍ចុះបង្ក្រាប ហើយប៉ូលិសសាលាក្រុងស្នើសុំឲ្យមានទីភ្នាក់ងារផ្សេងដូចជាប៉ូលិសល្បាតតាមព្រំដែនជាអ្នក ធ្វើកិច្ចការនោះ។
គណបក្សលោកChuvit ទទួលបាន៤កៅអីក្នុងសភា និងបានសន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ។ គាត់បាននិយាយក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានAFP កាលពីខែ មិថុនា ថា ខ្ញុំជាមនុស្សផ្ទៃក្នុង ខ្ញុំដឹងពីរបៀបចាយលុយ។ ខ្ញុំចេះពីរបៀបសីុសំណូក។ គាត់បន្តថា អ្នកដឹងទេ បញ្ហាអំពើស៊ីសំណូកក្នុងប្រទេសថៃ គឺធ្ងន់ធ្ងរជាងការគិតរបស់មនុស្សគ្រប់គ្នាទៅទៀត ប៉ុន្តែគ្មាននរណាម្នាក់ចង់ឃើញការពិតឡើយ៕
Monday, August 29, 2011
កង្កែបយក្សមានទម្ងន់20គីឡូក្រាម
បុរសម្នាក់រស់នៅក្រុង Gemencheh រដ្ឋ Negri Sembilan ប្រទេសម៉ាឡេស៊ី បានឃើញកង្កែបដ៏ធំមួយដែលមានទម្ងន់២០គីឡូក្រាម ស្មើនឹងទម្ងន់ក្មេងធម្មតាដែលមានអាយុពី៧ទៅ៨ឆ្នាំ ។
យោងតាមគេហទំព័រ mysinchew.com បានឱ្យដឹងថា កង្កែបដ៏ធំនេះចាប់ដោយបុរសជាអ្នកស្រុកដើមម្នាក់នៅក្បែរស្ទឹងមួយក្នុងតំបន់ភ្នំ កាលពី២សប្តាហ៍កន្លងមក។ ដោយឡែករូបថតកង្កែបមួយសន្លឹកនេះគឺថតដោយកាមេរ៉ាទូរស័ព្ទដៃយ៉ាងសម្ងាត់បំផុត ដែលបានបង្ហាញពីរូបរាងយ៉ាងច្បាស់នៃសត្វកង្កែបយក្សនេះ ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះ បុរសជាអ្នកថតរូបកង្កែបបានជូនបុរសជនជាតិដើមនោះនូវទឹកប្រាក់ចំនួន ៥០០រីងហ្គីត ដើម្បីទិញកង្កែបយក្សនោះ ប៉ុន្តែគាត់ទាមទារតម្លៃ ១០០០រីងហ្គីត បុរសនោះក៏យល់ព្រម ហើយបានត្រឡប់ទៅផ្ទះដើម្បីយកប្រាក់បន្ថែម។ ទោះបីយ៉ាងណា ពេលបុរសនោះត្រឡប់មកវិញ គាត់បានឃើញកង្កែបនោះត្រូវបានគេសម្លាប់ យកសាច់បរិភោគបាត់ទៅហើយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីបុរសកុលសម្ព័ន្ធរូបនេះបរិភោគសាច់កង្កែបនោះហើយ ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺដេកនៅលើគ្រែតាំងពីពេលនោះមក៕
Sunday, August 28, 2011
ជាងធ្វើសក់ចាប់បានចោរ និង ឃុំទុករំលោភ
កាលពីថ្ងៃទី 14 ខែមិនា កន្លងទៅមានករណីប្លន់មួយកើតឡើងនៅ តំបន់មួយ
នៃប្រទេសរុស្ស៊ី។ ចោរប្លន់ឈ្មោះ Viktor បានចូលក្នុងហាងធ្វើសក់របស់
នាង Olga ហើយទាមទារអោយប្រគល់ប្រាក់។
ប៉ុន្តែចោរម្នាក់នោះមានវាសនាអាក្រក់ដោយមិនបានដឹងថា Olga ដែលជាម្ចាស់
ហាងធ្វើសក់មានចេះក្បាច់គុណ ហើយថែមទាំងមានខ្សែក្រវាត់ការ៉ាត់តេព័ណ
លឿងទៀតផង។
លោកចោរត្រូវបាននាង Olga ចាប់អូសទៅក្រោយហាង ដោយមិនធ្វើ
ការរាយការណ៍ទៅប៉ូលិសឡើយ។ ចោរម្នាក់នេះត្រូវបាននាង Olga សំរាតអស់
សំលៀកបំពាក់ ចង់ដៃទាំពីរ និង អោយលេបថ្នាំ Viagra ដើម្បីអោយនាងអាច
រំលោភបានអស់រយៈពេល 3 ថ្ងៃ។បន្ទាប់ពីត្រូវបានដោះលែង លោកចោរម្នាក់នេះ
ទៅពេទ្យខ្លូនឯងនិង ក្រោយមកក៍ទៅប្ដឹងប៉ូលិស។
ក្រោយមក នាង Olga និង Viktor ត្រូវបានប៉ូលិសចាន់ខ្លូនទាំងពីរនាក់។

សត្វក្រពើរយ៉ាងធំហក់ឡើងលើផ្ទៃទឹកធ្វើអោយភ្ញៀវ ទាំងឡាយតក់ស្លុតយ៉ាងខ្លាំង
អ្នកថតរូបម្នាក់បានផ្តិតរូបភាព នៃសត្វក្រពើដ៏ធំអស្ចារ្យមួយក្បាលដែលបានហក់ឡើងលើ
ផ្ទៃទឹកនៅក្នុងទន្លេ Adelaide ប្រទេសអូស្រ្តាលី ខណៈដែលភ្ញៀវទេសចរណ៍ទាំងឡាយធ្វើ
ដំណើរទេសចរណ៍កំសាន្តនៅលើផ្ទៃទន្លេនោះ ។ នៅពេលដែលមគ្គុទ្ទេសន៍ទេសចរណ៍កំពុងតែយកសាច់មួយដុំដែលចងជាប់ទៅនឹងឈើ
មួយដើម្បីជាការបញ្ឆោតអោយក្រពើទាំងឡាយនៅក្នុងទន្លេ Adelaide ស្ថិតនៅភាគខាង
ត្បូងប្រទេស អូស្រ្តាលី បង្ហាញខ្លួនដើម្បីអោយភ្ញៀវទេសចរណ៍បានទស្សនាកំសាន្ត រំពេច
នោះស្រាប់តែមានក្រពើយ៉ាងធំមួយប្រវែង 5,5 ម៉ែត្រ មានឈ្មោះថា Brutus បានហក់ឡើង
លើផ្ទៃទឹកដើម្បីខាំសាច់ដែលមគ្គុទ្ទេសន៍រូបនោះដាក់បញ្ឆោត ។ ការបង្ហាញខ្លួនដោយចៃ
ដន្យបែបនេះបានធ្វើអោយភ្ញៀវទេសចរណ៍ទាំងឡាយដែលនៅលើកប៉ាល់នោះមានការ
តក់ស្លុត និង រន្ធត់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែតាមការនិយាយរៀបរាប់ពីសំណាក់អ្នក
មគ្គុទ្ទេសន៍អោយដឹងថាសត្វក្រពើនៅក្នុងទន្លេនេះមិនមានក្រពើណាដែលធំៗនោះទេ ។
រូបភាពនៃសត្វក្រពើ Brutus ដែលបានហក់ខាំសាច់នោះត្រូវបានអ្នកថតរូបម្នាក់ឈ្មោះ
Snapper Katrina Bridgeford ភេទស្រី មកពីទីក្រុង Sydney ជាអ្នកថតបានខណៈដែល គាត់
ក៏មានវត្តមាននៅក្នុងដំណើរកំសាន្តនោះដែរ ។ ស្រ្តីរូបនោះបានអោយដឹងថា "គាត់មិននឹក
ស្មានថាគាត់បានឃើញនូវសត្វក្រពើយ៉ាងធំដូច្នេះឡើយ គាត់មិនជឿថាគាត់អង្គុយនៅទី
កន្លែងដ៏ជិតបំផុត ដូច្នេះទេ ប្រសិនជាលូកដៃចេញទៅ នោះប្រាកដជាក្រពើនោះខាំដាច់
បានមួយកំណាត់ទៅហើយ " ។
Brutus ពិការជើងមុខផ្នែកខាងស្តាំ បើតាមមគ្គុទ្ទេសន៍នៅទីនេះបានអោយដឹងថា Brutus
ពិការជើងនេះដោយសារតែវាបានប្រយុទ្ធគ្នាជាមួយត្រីឆ្លាម មួយក្បាលដែលរស់នៅក្នុង
តំបន់ទន្លេ Adelaide នេះ ៕

ស្ត្រីឥណ្ឌាពិបាកកជ្រើសរើសគូរស្រករ ដោយសារគ្រឿងបណ្ណាការ
ជាធម្មតា នៅប្រទេសកម្ពុជាយើង គ្រឿងបណ្ណការ ឬ ក៍ភាសាសាមញ្ញគេហៅថា ថ្លៃទឹកដោះ
នោះ ត្រូវបានគ្រួសារខាងស្រីទាមទារ គ្រួសារខាងប្រុសនៅពេលក្នុងពេលដែលគ្រួសារខាង
ប្រុសចូលស្ដីដណ្ដឹង។
ប្រពៃណីនេះត្រូវបានអនុវត្តជាយូរលង់ណាស់មកហើយ ហើយក៍មិនមែនមានតែប្រទេស
កម្ពុជាយើងទេ។ ក៍ប៉ុន្តែនៅប្រទេស ឥណ្ឌាវិញ គ្រួសារស្រីត្រូវតែជួនគ្រឿងបណ្ណាការ
ទៅក្រុមគ្រួសារខាងប្រុស។
តាមសារព័ត៍មាន ស៊ីនហ៊ួបានរាយការណ៍កាលពីថ្ងៃទី ៣ នេះ ឲ្យដឹងថា ដោយសារតែការ
ទាមទារគ្រឿងបណ្ណការ របស់គ្រួសារខាងប្រុស ដួចជា ប្រាក់កាស សត្វពាហនៈ គ្រឿង
សង្ហារឹម គ្រឿងអេឡិចត្រូនិច ដ៍ច្រើន ហួសហេតុពេក បានធ្វើឲ្យស្ត្រី ឥណ្ឌាពិបាកក្នុង
ការជ្រើសរើសគូរស្រករទោះជាពួកគេមានសម្រស់ស្រស់ស្អាតយ៉ាងណាក៍ដោយ។
ខាងក្រោមនេះជារូបភាពខ្លះៗ បង្ហាញពីសម្រស់របស់កូនក្រមុំឥណ្ឌាដ៍គួរឲ្យគយគន់៖

បង្កងយក្សរូចខ្លូនពីការចំអិន
កាលពេលថី្មៗនេះមានការចាប់បានបង្កងយក្សមួយដែលមានអាយុ៧៥ឆ្នាំ
ទំនង់៨គីឡូក្រាម។បង្កងយក្សនេះត្រូវបានរកឃើញនៅឆ្មេរសមុទ្រប្រទេស
កាណាដា និងត្រូវដឹកបញ្ជូនមក New England Lobster Co. នៅ
រដ្ឋ San Francisco។ Jennifer Vargas ថតរូបជាមួយបង្កងយក្សនេះក្នុងគោល
បំនងសង្រ្គោះជីវិតបង្កងនេះចេញពីផ្ទះបាយ។ Jennifer បាននិយាយថាទំាងអស់
សំនើចថា មានភ្ញៀវជាច្រើនបានកំពុងតែសំលឹងមកមើលបង្កងយក្សមួយនេះប៉ុន្តែ
មានបញ្ហាព្រោះតែគ្មានឆ្នំាងសំរាប់ចំអិនវា ដូច្នេះបង្កងនេះត្រូវបានរួចខ្លូន។ទីបំផុត
បង្កងយក្សនេះអាចរកផ្ទះរបស់ខ្លូនបានហើយ គឺនៅកោះ Coney
ដែលជាកោះមានសំរស់យ៉ាងស្រស់ស្អាត។

Saturday, August 27, 2011
ធើ្វដូចម្តេចនៅពេលដែលតឹកកែតោងក?
សត្វតឹកកែគឺជាសត្វមួយដែលមានប្រភពមកពីប្រទេសឥណ្ឌាភាគខាងជើង
បង់ក្លាដែស នៃអាស៊ីអគ្នេយ៍។តឹកកែឈ្មោលមានប្រវែងប្រហែលពី៣តឹកទៅ
៤តឹកចំនែកឯតឹកកែញីវិញមានប្រវែងប្រហែល២តឹក វាស៊ីសត្វលិ្អតជាអាហារ និងមានអាយុចាប់ពី៧ឆ្នាំរហូតដល់១០ឆ្នាំ។ជាធម្មតាវារស់នៅតាមដើមឈើ
ក្រលៀតផ្ទះ ក្រលៀតថ្ម ជាដើម។សត្វតឹកកែមួយនេះកាលណាវាបានខំាអី្វ
មួយហើយ វាមិនងាយលែងឡើយ វាខំារហូតដល់យូរថៃ្ងទើបវាលែងចេញ។
តាមពាក្យចាស់ៗបានដំនាលថាកាលណាតឹកកែតោងកគឺត្រូវរកស្រី្តមេម៉ាយ
ប្រំាពីរនាក់មកដោះទើបវាចេញ តើវាជាការពិតឬ?
តែបើតាមទស្សនៈវិទ្យាសាស្រ្តបាននិយាយថា បើសិនតឹកកែតោងក(ខំាក) នោះលោកអ្នកត្រូវយកវាទៅជ្រមុជទឹក កាលណាវាឈ្លក់ទឹកវាប្រាកដជា
លែងជាក់ជាមិនខាន។
សកម្មភាពពេលពស់ខៀវចូលស៊ីថ្លើមតឹកកែ
ដើម្បីអោយវាយំលឺ

Wednesday, August 24, 2011
ដំណឹងជ្រើសរើសបុគ្គលិក
ក្រុមហ៊ុន កាស៊ីណូ យើងខ្ញុំមានទីតាំង នៅច្រក តាវ៉ាត ស្ថិតក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នឹងបើកក្នុងពេលឆាប់ៗ ហើយត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ ជាបន្ទាន់ដូចខាងក្រោម៖
១. អ្នកចែកបៀ (១៧នាក់)
២. រតនាគារ (Cage) (៥នាក់)
៣. ចុងភៅ (២នាក់)
៤. គណនេយ្យ (២នាក់)
៥. Info. Technology (២នាក់)
លក្ខ័ខ័ណ្ឌជ្រើសរើស
១. អ្នកចែកបៀ (ភេទ ស្រី មានអាទិភាព)
- ចេះល្បែង និងច្បាប់ល្បែង៖ Baccarat, Tai Xia, Bai Bu, Fan Tan។
- អាយុចាប់ពី ១៨ ដល់៣០
- មានកំរិតវប្បធម៌ ចាប់ពី អនុវិទ្យាល័យ ឡើងទៅ
- មានសាវតារជាតិច្បាស់លាស់
- មានកំពស់ ចាប់ ១ម៦០
- អាចធ្វើការប្តូរវេនបាន
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ
- អាចនិយាយភាសា វៀតណាម និង អង់គ្លេស
- មានកិរិយាមាយាទ រស់រាយរាក់ទាក់ និងមិនខឹងភ្ញៀវ
២. រតនាគារ (Cage) (ភេទស្រី)
- អាយុចាប់ពី ១៨ ដល់ ៣៥
- មានកំរិតវប្បធម៌ ចាប់ពី ថ្នាក់ទី១២
- មានសាវតារជាតិច្បាស់លាស់
- ភេទស្រី មានកំពស់ ចាប់ ១ម៦០
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ (Cage/ Cage Runner) និងបទពិសោធន៍ ៥ឆ្នាំ សំរាប់ Cage Controller.
- អាចធ្វើការប្តូរវេនបាន
- អាចនិយាយ អាន សរសេរ ភាសា អង់គ្លេស និង អាចនិយាយភាសា វៀតណាម
- មានកិរិយាមាយាទ រស់រាយរាក់ទាក់ ស្លូតបូត និងស្មោះត្រង់
៣. ចុងភៅ (ទាំងពីរភេទ)
- អាយុចាប់ពី ១៨ ដល់ ៣៥
- មានកំរិតវប្បធម៌ ចាប់ពី ថ្នាក់ទី១២
- ចេះចំអិនម្ហូប ខ្មែរ ចិន វៀតណាម
- មានបទពិសោធន៍ យ៉ាងតិច ២ឆ្នាំ
- មានសាវតារជាតិច្បាស់លាស់
- អាចធ្វើការប្តូរវេនបាន
- មានកិរិយាមាយាទ រស់រាយរាក់ទាក់ ស្លូតបូត និងស្មោះត្រង់
៤. គណនេយ្យ (ទាំងពីរភេទ)
- អាយុចាប់ពី ១៨ ដល់ ៣៥
- មានកំរិតវប្បធម៌ ចប់បរិញ្ញាប័ត្រ ផ្នែកគណនេយ្យ ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍គណនេយ្យយ៉ាងតិច ២ឆ្នាំ
- មានសាវតារជាតិច្បាស់លាស់
- មានកិរិយាមាយាទ រស់រាយរាក់ទាក់ ស្លូតបូត
៥. Info. Technology (ភេទ ប្រុស)
- អាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ
- មានបរិញ្ញាប័ត្រ ផ្នែកព័តមានវិទ្យា
- មានបទពិសោធន៍ សរសេរ វិបសាយ និង ជួលជុលកុំព្យូទ័រ យ៉ាងតិច ២ឆ្នាំ
- មានសាវតារជាតិច្បាស់លាស់
- អាចធ្វើការងារប្តូវវេនបាន
- មានកិរិយាមាទស្លូតបូត
កាលបរិច្ឆេទបិទ៖ ១៥ ខែ កញ្ញា ២០១១
ទំនាក់ទំនង៖
ឈ្មោះ មែ ប៊ុណ្ណា (HR Supervisor)
ទូរស័ព្ទ ០៩៧ ៨១៦៨ ១២៣
០១៦ ៥២៥ ៤៣២
០១២ ៤៧៦ ០៨៩
0៩៧ ៨៥៥៣ ៤៤៥
អាស័យដ្ឋាន mebunna@yahoo.com
Skype: me.bunna1
ការិយាល័យ បណ្ដោះអាសន្ន បូរីពិភពថ្មី សែនសុខ ភ្នំពេញថ្មី
Thursday, August 11, 2011
ប្រវត្តិសង្ខេបផ្សារធំថ្មី
ផ្សារធំថ្មីត្រូវបានសាងសង់ក្នុងខែសីហា ឆ្នាំ ១៩៣៥ ហើយត្រូវបានបញ្ចប់រួចរាល់នៅខែ មិថុនា ឆ្នាំ ១៩៣៧ ក្រោមជំនួយរបស់សាធារណរដ្ឋបារាំង ក្នុងរជ្ជកាលគ្រប់គ្រងរាជសម្បត្តិដោយព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្ស។
អ្នកគូរប្លង់ផ្សារធំថ្មី គឺជាជនជាតិបារាំងឈ្មោះ JEAN DUBOIR ហើយសាងសង់ដោយក្រុមហ៊ុន[ឥណ្ឌូចិនសាយហ្គន]។
នៅខែមេសា ឆ្នាំ១៩៧៥ រហូតដល់ដើមឆ្នាំ១៩៧៩ ផ្សារធំថ្មីត្រូវបានផ្អាកទាំងស្រុង ដោយសារតែបនប្រល័យពូជសាសន៍ប៉ុលពត យកធ្វើជាឃ្លាំងដាក់ជី ដាំដើមដូង និងដើមចេកជុំវិញផ្សារ ដែលជាហេតុធ្វើឲ្យផ្សារធំថ្មីត្រូវខូចខាតជាអន្លើៗ ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារត្រូវបានខូចខាតទាំងស្រុង។
ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះចេញពី បនប្រល័យពូជសាសន៍ប៉ុលពត ពេលនោះប្រទេសកម្ពុជាត្រូវបានស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះផ្សារធំថ្មីក៏ត្រូវបានរៀបចំជាបណ្ដើៗ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់រាជធានីភ្នំពេញ។ ទន្ទឹមនឹងរាជធានីភ្នំពេញមានការអភិវឌ្ឍកាន់តែរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្ដានុពលសេដ្ឋកិច្ចកំពុងមានសន្ទុះកាន់តែខ្លាំងនោះ អគារផ្សារធំថ្មីត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ។
ដោយសារសំណង់អគារផ្សារធំថ្មីមានការប្រេះស្រាំនិងជ្រាបទឹកតាមកន្លែងមួយចំនួននោះ នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០០៤ សាលារាជធានីភ្នំពេញ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះអនុសញ្ញាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) បានផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់ចំនួន៤លាន៥សែនអ៉ឺរ៉ូ សម្រាប់ជួសជុលនិងកែលំអឡើងវិញ។
នៅថ្ងៃ២៧ ខៃ មករា ឆ្នាំ ២០០៩ ការជួសជុលនឹងការកែលំអត្រូវបានចាប់ផ្ដើម ក្នុងនោះក្រុមហ៊ុន VILLA PARC ENGINEERINGជាអ្នកម៉ៅការសាងសង់ ក្រុមហ៊ុន KOSAN ENGINEERING ជាអ្នកប្រឹក្សាបច្ចេកទេស ហើយស្ថាបត្យកម្ម ARTE ENGINEERING ARCHIRTECHTESជាស្ថាបត្យករ។
ការជួសជុលនិងការកែលំអមានរយៈពេល២៥ខែ លើ ២៤ខែ ដោយត្រូវចំណាយទឹកប្រាក់ចំនួន ៥ ០៤៤ ៥១២ដុល្លារ បែងចែកជាតូបបានចំនួន៣១៦៣ ព្រមទាំងអ្នកលក់ចល័តជាង១៤០០នាក់ ។
នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ៕
Tuesday, August 9, 2011
Modem 3G ចំនួន ៨លានគ្រឿង ត្រូវបាន ចែកចាយ លើទីផ្សារ នៅក្នុង ប្រទេស វៀតណាម
ហាណូយៈ យោងតាម* គេហទំព័រវៀតណាម “បាវម័រ”ចុះផ្សាយកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១១ ថា Modem 3G នួន៨លានគ្រឿង ត្រូវបានចែកចាយ ទូលំទូលាយ នៅលើទីផ្សារក្នុង ប្រទេសវៀតណាម ។
អ្នកនាំពាក្យមួយរូប មកពីនាយកដ្ឋានទូរគមនាគមន៍ ចំណុះក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានឱ្យដឹង ថា គិតចាប់តាំងពីអំឡុងពេល១៨ខែរហូតមកដល់ពេលនេះ វៀតណាមបានធ្វើការផ្សព្វផ្សាយម៉ូឌឹម “Modem 3G” នៅលើទីផ្សារ ដែលជាឧបករណ៍ជំនាន់ទី៣ ក្នុងការផ្ដល់សេវាកម្ម ដែលមានភាព ទាក់ទាញលើវិស័យព័ត៌មានវិទ្យា អ៊ីនធឺណេត គ្មានខ្សែ ដោយបានចែកចាយលើទីផ្សារ ចំនួន៨លានគ្រឿងឯណោះ ។
ក្រសួងខាងលើបាន ធ្វើសន្និសីទសារព័ត៌មានមួយ និងបានដាក់បង្ហាញផលិតប្រភេទ Modem 3G ដែលផ្គត់ផ្កង់ ដោយក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសវៀតណាម រួចហើយដែរ ។ ការបង្ហាញអំពីផលិតផលខាងលើនេះមាន ច្រើនប្រភេទខុសគ្នាៗ ដោយឧបករណ៍ទាំងនោះ មានតួនាទីសំខាន់ក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណេត ។
សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុន ដែលបានដាក់តាំងផលិតផល របស់ខ្លួនដើម្បីបង្ហាញដល់អតិថិជននោះមានក្រុមហ៊ុន Viettel, VinaPhone, MobiFone, Hanoi Telecom និង EVN Telecom ដោយក្រុមហ៊ុនទាំងនោះបណ្ដាញ របស់ខ្លួនជាង៣០ពាន់ស្ថានីយ៍ ដែលផ្ដល់នូវភាពទាក់ទាញ ដល់អតិថិជននៅទូទាំងប្រទេសវៀតណាម ។
បច្ចុប្បន្ននេះ នៅតាមទីក្រុង និងទីប្រជុំជន រួមទាំងតំបន់ជនបទជាច្រើននៅក្នុង ប្រទេសវៀតណាម គ្របដណ្ដប់ ដោយប្រព័ន្ធបណ្ដាញអ៊ីនធឺណេត 3G ស្ទើរគ្រប់ទីកន្លែង ។
Modem 3G ជាឧបករណ៍ម្យ៉ាង ដែលផ្ដល់នូវសេវាកម្មលើផ្នែកអ៊ីនធឺណេតគ្មានខ្សែ ដែលក្រុមហ៊ុនផលិតឧបករណ៍ នេះឡើងចំណាយអស់ទឹកប្រាក់ វិនិយោគចំនួន ១.៧រយពាន់លានដុង ស្មើនឹង៨១លានដុល្លារសហរដ្ឋអាមេរិក ។
គម្រោងការនៃផ្គត់ផ្គង់ និងលក់ចេញប្រព័ន្ធនេះ ជាគម្រោងការលើកដំបូង ដែលមានរយៈពេល៣ឆ្នាំដែលមាននៅ ក្នុងផែនការមេរបស់ក្រុមហ៊ុនផលិតនូវឧបករណ៍នេះ ។
គេបានដឹងថា ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ផលិតផលខាងលើនេះ ទទួលបានទឹកប្រាក់ចំនួន៣.៦ រយពាន់លានដុង ស្មើនឹង១៧១លានដុល្លារ សហរដ្ឋអាមេរិក ៕

Monday, August 8, 2011
មេខ្លាឃ្មុំសម្លាប់កូន រួចសម្លាប់ខ្លួនឯងគេចពីទារុណកម្ម
ប្រភពពីបណ្តាញព័ត៌មានចិនបានឱ្យដឹងពីរឿងរ៉ាវដ៏ចម្លែកមួយ គឺមេខ្លាឃ្មុំខ្មៅមួយក្បាលបានជួយសង្គ្រោះកូនរបស់វាដែលរងការធ្វើទារុណកម្មដ៏ព្រៃផ្សៃដោយការចិញ្ចឹមយកទឹកប្រមាត់ពីសំណាក់ម្ចាស់កសិដ្ឋាន ដោយរើបម្រះចេញពីទ្រុង និងរត់សំដៅទៅរកកូនទាំងក្តីអាណិតអាសូរ រួចក៏សម្លាប់កូនរបស់វា ហើយក្រោយមកមេខ្លាឃ្មុំនោះក៏សម្លាប់ខ្លួនឯងដែរ។
ខ្លាឃ្មុំខ្មៅនេះត្រូវបានគេយកមកចិញ្ចឹមនៅក្នុងកសិដ្ឋានមួយស្ថិតនៅឆ្ងាយដាច់ស្រយាលនាភាគពាយ័ព្យប្រទេសចិន និងត្រូវបានគេដាក់នៅក្នុងទ្រុងដ៏តូចចង្អៀតមួយដែលមិនអាចរើបម្រះរួច ហើយត្រូវគេវះចោះ ដើម្បីយកទឹកប្រមាត់ និងទឹកក្រពះជាប្រចាំ សម្រាប់យកមកកែច្នៃធ្វើថ្នាំកែរោគនៅក្នុងឱសថបុរាណចិន (TCM : Traditional Chinese Medicine)។
តាមសាក្សីម្នាក់ដែលឃើញហេតុការណ៍នេះបានរៀបរាប់ប្រាប់ Reminbao.com ថា ម្ចាស់កសិដ្ឋាននោះជាមនុស្សគ្មានក្តីអាណិតអាសូរដល់សត្វសូម្បីតែបន្តិចណាសោះ។ គាត់បានឃើញមេខ្លាឃ្មុំនោះព្យាយាមវាយបំបាក់ទ្រុងនៅពេលឮសូរកូនរបស់វាស្រែកថ្ងូរគួរឱ្យឈឺចាប់បំផុត ដោយសារកម្មករចាក់ទម្លុះពោះរបស់វា ដើម្បីបូមយកទឹកប្រមាត់។ គាត់បានបន្តថា ខណៈពេលកំពុងធ្វើទារុណកម្មលើកូនខ្លាឃ្មុំនោះ គាត់បានឃើញក្រុមកម្មករនាំគ្នារត់ទាំងភ័យខ្លាចបំផុត នៅពេលឃើញមេខ្លាឃ្មុំនោះទម្លាយទ្រុងដែករត់មកជួយកូនរបស់វា។ ដោយសារតែការពារកូនឱ្យរួចផុតពីការធ្វើទារុណកម្ម មេខ្លាឃ្មុំនោះបានមកឱបកូនទាំងក្តីអាណិត ហើយក៏ខាំសម្លាប់កូននោះទៅ។ បន្ទាប់មក មេរបស់វាក៏រត់លោតហក់ទៅបុកជញ្ជាំងសម្លាប់ខ្លួនឯងដែរ។
គ្រូពេទ្យបុរាណចិនភាគច្រើន បានប្រកាសមិនប្រើទឹកប្រមាត់ខ្លាឃ្មុំក្នុងការផ្សំថ្នាំសម្រាប់ព្យាបាលនោះទេ ខណៈដែលមានរុក្ខជាតិជាច្រើនមានតម្លៃថោកសម្រាប់ប្រើជំនួសទឹកប្រមាត់ខ្លាឃ្មុំបាន។ គួរបញ្ជាក់ថា ទឹកប្រមាត់ខ្លាឃ្មុំត្រូវបានគេប្រើសម្រាប់បន្ថយកម្តៅនៅក្នុងខ្លួន ក៏ដូចជាសម្រាប់ព្យាបាលជំងឺថ្លើម និងជំងឺឈឺភ្នែកជាដើម៕
Saturday, August 6, 2011
កម្ពុជានៅតែទទូចឲ្យថៃ បញ្ជូនវត្ថុបុរាណខ្មែរ ៣៦ដុំទៀត
ភ្នំពេញ៖ វត្ថុបុរាណកម្ពុជា៣៦ដុំក្នុង ចំណោម៤៣ដុំដែលប៉ូលិសថៃចាប់បាន កាលពីឆ្នាំ២០០០កន្លងទៅ កម្ពុជានៅតែស្នើ សុំឲ្យថៃបន្តបញ្ជូនវត្ថុបុរាណឲ្យខ្មែរវិញ បន្ទាប់ពីវត្ថុបុរាណចំនួន៧ដុំត្រូវបានរដ្ឋាភិបាលថៃ ប្រគល់ឲ្យកម្ពុជាវិញកាលពីឆ្នាំ២០០៩។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថារហូតមកទល់ពេលនេះវត្ថុបុរាណខ្មែរនៅសល់ចំនួន៣៦ដុំទៀតដែលរដ្ឋាភិបាលថៃនៅមិនទាន់ប្រគល់ មកឲ្យកម្ពុជារហូតមកទល់ពេលនេះ ហើយកម្ពុដានៅតែបន្តស្នើសុំថៃឲ្យបញ្ជូនវត្ថុបុរាណទាំងអស់នោះ ឲ្យខ្មែរព្រោះវាជារបស់ខ្មែរ។
លោកបន្តថា “ យើងសង្ឃឹម នឹងនៅតែទាមទារឲ្យថៃបញ្ជូនវត្ថុបុរាណដែលនៅសល់៣៦ដុំទៀត មកឲ្យកម្ពុជាវិញ ព្រោះវត្ថុបុរាណនោះជារបស់ខ្មែរបន្ទាប់ពីរដ្ឋាភិបាលទាំងពីរ ព្រមព្រៀងប្រគល់ និងទទួលយករួចមកហើយនោះ”។
លោក ហ៊ឹម ឆែម បានស្នើឲ្យថៃយ៉ាងដូច្នេះក្នុងឱកាស ដែលលោកបានអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាលោក សំពុង សាងួងប៊ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារកាលពីរសៀលថៃទី៤ ខែសីហា ឆ្នាំ២០១១នៅក្រសួងវប្បធម៌។
សូមបញ្ជាក់ថាប៉ូលិសថៃបានចាប់បានវត្ថុបុរាណកម្ពុជា៤៣ដុំ នៅកំពង់ផែខេត្តសាមុតប្រាកាន កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០០០ ដែលវត្ថុបុរាណខ្មែរទាំងនោះត្រូវបាន គេលួចចេញពីប្រទេសកម្ពុជាឆ្លងកាត់ថៃ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៩ គណៈរដ្ឋមន្ត្រីថៃបានអនុម័តប្រគល់វត្ថុបុរាណចំនួន៧ដុំដល់កម្ពុជា។
លោក ហ៊ឹម ឆែម បញ្ជាក់ថាវត្ថុបុរាណ៧ដុំ ដែលថៃបានប្រគល់កន្លងមកនេះ កម្ពុជាបានរក្សាទុកនិងដាក់តាំងនៅសារមន្ទីរជាតិ។

លោកបានបន្ថែមនៅក្នុងឱកាសនោះថា ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាលោក សំពុង សាងួងប៊ុន ក៏បានសន្យានឹងធ្វើរបាយការណ៍ទៅរាជរដ្ឋាភិបាលថៃពីសំណើនេះ៕
Thursday, August 4, 2011
គំហើញថ្មីអំពីទម្លាប់បរិភោគដី
រហូតមកទល់សព្វថ្ងៃនេះ, ទម្លាប់បរិភោគដីនៅតែត្រូវបានរក្សាទុកក្នុងសហគមន៍ប្រជាជនជាច្រើនលើពិភពលោក ។ ការស្រាវជ្រាវជាច្រើនអំពីបាតុភូតចម្លែកនេះ ត្រូវបានដំណើរការ សំដៅបកស្រាយហេតុអ្វីមានមនុស្សច្រើនគួរសម " ញៀន" បរិភោគដីដល់ថ្នាក់នេះ ។ គំហើញថ្មីៗបំផុតបានបង្ហាញថា ទម្លាប់បរិភោគដី ពុំមែនចាប់ប្រភពពីមូលហេតុប្រឆាំងការឃ្លាន ឬដើម្បីបំពេញសារជាតិកំពុងខ្វះសម្រាប់សរីរាង្គ ដូចដែលគេធ្លាប់បានគិតឡើយ ។
ពីទម្លាប់យូរអង្វែងយ៉ាងចម្លែកមួយ
ជាច្រើនជំនាន់មកហើយ, ប្រជាជននៅតំបន់ខាងកើតកោះ Pemba នៅទ្វីបអាហ្វ្រិក តែងបង្ហាញក្តីសោមនស្សរីករាយពេលឃើញទិដ្ឋភាពយុវតីក្មេងៗ ចាប់ផ្តើមបរិភោគដី, ព្រោះថានោះជាសញ្ញាឱ្យដឹងថាស្ត្រីកំពុងមានគភ៌ ។ តាមសាស្ត្រាចារ្យ Sera Young- ជំនាញការជាតិពន្ធុវិទ្យាជនជាតិអាមេរិកដ៏ល្បីឈ្មោះ, ជាអ្នកដែលបានចំណាយពេលស្ទើរពេញមួយជីវិតក្នុងការស្រាវជ្រាវ geophagy- ពោលគឺទម្លាប់បរិភោគដីរបស់មនុស្ស, នោះនៅបណ្តាទ្វីបទាំងអស់លើពិភពលោក (លើកលែងប៉ូលខាងត្បូង) សុទ្ធតែមាន មនុស្សចូលចិត្តបរិភោគដី ។ ពិសេសកុមារនិងស្ត្រីមានគភ៌ ជាមុខសញ្ញា ឧស្សាហ៍ជួបបំផុត ។ ចំពោះអ្នកទាំងនេះរបបបរិភោគមធ្យមក្នុងមួយថ្ងៃរបស់ពួកគេតិចបំផុតប្រមាណ២៥ក្រាម ។
ការស្រាវជ្រាវរបស់សាស្ត្រា Sero Young នៅបង្ហាញថា ទម្លាប់បរិភោគដីបានគង់វង្សតាំងពីយូរអង្វែងមកហើយ, មិនតែប៉ុណ្ណោះមនុស្សសម័យបុព្វកាលក៏ធ្លាប់ចំណុះទម្លាប់នេះ ។ នៅកន្លែងគាស់កកាយបុរាណវិទ្យាមួយនៅទ្វីបអាហ្វ្រិក, គេបានរកឃើញយ៉ាងច្រើននៅម្សៅដីឥដ្ឋជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្ស ហើយបណ្តាការស្រាវជ្រាវវិទ្យាសាស្ត្រក្រោយមកបញ្ជាក់ឱ្យឃើញថា ម្សៅដីឥដ្ឋនេះដែលមានអាយុកាលតាំងពី២លានឆ្នាំមុន បានស្ថិតនៅក្នុងសមាសភាពអាហាររបស់កុមារ ។ ជាធម្មតា, ស្ត្រីមានគភ៌មិនបរិភោគដីដែលមាននៅក្បែរផ្លូវដើរ, ពួកគេតែងចំណាយកម្លាំងស្វែងរក "ផលិតផល" ត្រូវស្តង់ដារ ។ ពួកគេជីកកកាយដីឥដ្ឋនៅក្នុងអណ្តូងពិសេស ឬយកពីទីកន្លែងកំណត់ណាមួយ ។
ភស្តុតាងមនុស្សបរិភោគដី "ញៀន" ដល់ថ្នាក់ណានោះ ត្រូវបានអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ Alexander Von Humbodt រកឃើញជាង២០០ឆ្នាំមុន, ពេលលោកស្រាវជ្រាវជីវភាពរបស់ប្រជាជននៅតំបន់ស្ថិតក្នុងប្រទេសវេណេហ្ស៊ូអេឡាបច្ចុប្បន្ន ។ ជនជាតិស្បែកក្រហម Otomac តំបន់, តាមកំណត់ត្រារបស់លោក -តែងជ្រើសយកប្រភេទដីនៅស្រទាប់ដី "មានជីវជាតិបំផុតនិងម៉ដ្ឋបំផុត" បន្ទាប់មកយកមកលាយជាមួយទឹក, ចម្រោះកាកទឹកស្រង់យកស្រទាប់កាករងសុទ្ធបំផុតយកទៅហាលឬឆ្អើរក្រៀមទុកទទួលទានសន្សឹមៗ ។ ក្នុងឯកសារទាំងឡាយរបស់ខ្លួន, Humboldt សរសេរថា "ជនជាតិស្បែកក្រហមនៅតំបន់ដែនដីស្ថិតក្នុងប្រទេសវេណេហ្ស៊ូអេឡាបច្ចុប្បន្ន បរិភោគដីក្នុងបរិមាណយ៉ាងច្រើន ។ ពួកគេនៅចេះរក្សាទុកផលិតផលនេះនៅសណ្ឋាន គ្រាប់តូចៗ ឆ្អើរក្រៀមសម្រាប់ពេលមានគ្រោះអត់ឃ្លាន" ។
ដល់ទឡី្ហករណ៍មួយ...
ទឡី្ហករណ៍ពីយូរយារមកហើយ ដែលត្រូវបានមនុស្សជាច្រើនយល់ស្របដូចគ្នា គឺ ៖ មនុស្សចូលចិត្តបរិភោគដី ដោយសារដីមានឥទ្ធិពលដូចជាឱសថព្យាបាលជំងឺមួយប្រភេទ ។ តាំងពីយូរមកម្ល៉េះ, មនុស្សបានដឹងថា ដីឥដ្ឋជាប្រភពផ្គត់ផ្គង់ដ៏សម្បូរនូវម៉ាញ៉េស្យូម, កាល់ស្យូម, ប៉ូតាស្យូម, ដែកនិងសារជាតិជីវជាតិផ្សេងៗទៀត ។
ទើបតែថ្មីៗនេះបំផុត, ជំនាញការជនជាតិអង់គ្លេស, សាស្ត្រចារ្យ Peter Hood បែរជាអះអាងថា ពេលបរិភោគដី វត្ថុធាតុនេះនឹងយកពីសរីរាង្គនូវបរិមាណសារជាតិរ៉ែច្រើនជាងអ្វីដែលវាផ្តល់ឱ្យ ។ រួមជាមួយសហសេវិករបស់ខ្លួន, សាស្ត្រាចារ្យ Hood បានធ្វើសេចក្តីសន្និដ្ឋានយ៉ាងដូច្នេះ ក្រោយពេលពួកគេទទួលបានលទ្ធផលពីប្រតិកម្មគីមីមួយ រវាងដីភក់ និងវត្ថុរាវបញ្ចោញពីប្រព័ន្ធរំលាយអាហារក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍ ។ ពួកអ្នកវិទ្យាសាស្ត្របានច្របល់ដីឥដ្ឋ, វត្ថុរាវបញ្ចេញពីក្រពះ និងពពួកសារជាតិជីវជាតិចម្រុះ, បន្ទាប់ មកវិភាគសមាសធាតុគីមីរបស់ល្បាយ បង្កើតក្នុងសីតុណ្ហភាពប្រហាក់ប្រហែលសីតុណ្ហភាពរាងកាយ ។ លទ្ធផលវិភាគ បង្ហាញថា សារជាតិជីវជាតិចម្រុះជាច្រើនបានចងសម្ព័ន្ធជាមួយរចនាសម្ព័ន្ធដ៏សែនតូចរបស់ដីឥដ្ឋ- ប្រតិកម្មនាំដល់ស្ថានភាពថយចុះសមាសធាតុដែក, ស័ង្កសី និងស្ពាន់ក្នុងល្បាយ ។ រឿងនេះក៏ស្របជាមួយនឹងការសង្កេតដែលអ្នកប្រាជ្ញ Sera Young កត់ត្រាបានក្នុងពេលវេលាអនុវត្តន៍គម្រោងស្រាវជ្រាវនៅកោះ Pemba - ស្ត្រីបរិភោគដីជាច្រើនបានកើតជំងឺខ្វះឈាម និងថយចុះសារជាតិ ដែកធ្ងន់ធ្ងរក្នុងឈាម ។
តាមអ្នកវិទ្យាសាស្ត្រទាំង២នោះ គឺអាស្រ័យដោយការស្រូបសារជាតិជីវជាតិរបស់ម៉ូលេគុលដីឥដ្ឋ ហេតុនេះដីឥដ្ឋទើបមានឥទ្ធិពលលាងជម្រះយកចេញសារជាតិពុលមានក្នុងសរីរាង្គ, ជួយសរីរាង្គកម្ចាត់ចោលសារជាតិចម្រុះ ពិសពុល, វាដូចជាឱសថលាងសម្អាតក្រពះមានប្រសិទ្ធភាពបំផុត ៕

វិធី៤យ៉ាងជួយបញ្ចុះទម្ងន់ដោយមិនចាំបាច់ទទួលទានតម
សម្រកទម្ងន់ដោយវិធីមិនទទួលទានម្ហូបអាហារដែលខ្លួនចូលចិត្ត ឬប្រឹងកាត់បន្ថយពេលទទួលទាន ជាវិធីសម្រកទម្ងន់មួយពិបាកសម្រេចបានប្រសិទ្ធភាព និងមិនអាចរក្សាទុកបានយូរអង្វែង ។ ដូច្នេះ ហេតុអ្វីយើងមិនទទួលទានយ៉ាងធម្មតាដោយនៅតែអាចសម្រកទម្ងន់បាន?
១-ជ្រើសរើសទីតាំងបរិភោគ
ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ពេលអ្នកអង្គុយបរិភោគប្រមូលផ្តុំនៅតុអាហារដោយមិនរវល់រឿងអ្វីផ្សេង អ្នកនឹងឆាប់មានអារម្មណ៍ឆ្អែត និងបរិភោគតិចជាង ។ គួរឱ្យស្តាយ ដែលមនុស្សជាច្រើនក្នុងចំណោមពួកយើងតែងមានទម្លាប់បរិភោគប្រញាប់ប្រញាល់នៅពីមុខតុធ្វើការ ឬបរិភោគពេលកំពុងមើលទូរទស្សន៍ ។ ពេលត្រូវបរិភោគបែបនេះ អ្នកនឹងបរិភោគច្រើនជាងដោយមិនដឹងខ្លួន។ អាស្រ័យហេតុនេះ ចូរបរិភោគនៅតុអាហារនិងផ្អាកបណ្តោះអាសន្នគ្រប់សកម្មភាពដទៃទៀត។
២-ផឹកទឹកមុនពេលបរិភោគ
ទឹកច្រោះពុំផ្ទុកកាឡូរី ។ ទឹកល្អបំផុតចំពោះសុខភាពនិងអាចជួយសម្រកទម្ងន់ប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ធម្មតាសរីរាង្គយើងតែងប្រកាសអាសន្នឱ្យយើងយល់ដឹងថាខ្លួនកំពុងឃ្លាន ។ ប៉ុន្តែការពិតគឺមានច្រើន ពេលយើងកំពុងស្រេកទឹកដោយមិនដឹងខ្លួន ។ ការស្រាវជ្រាវបានចង្អុលបង្ហាញថា ផឹកទឹកមុនពេលបរិភោគ៣០នាទី នឹងជួយឱ្យអ្នកបរិភោគតិចជាង ។
៣-កត់កំណត់ហេតុបរិភោគ
ការស្រាវជ្រាវលើមនុស្សពេញវ័យលើសទម្ងន់១.៧០០នាក់ បានបញ្ជាក់ឱ្យឃើញថា ការកត់កំណត់ហេតុបរិភោគជួយបញ្ចុះទម្ងន់ដោយជោគជ័យ ។ លទ្ធផលទទួលបានគឺអ្នកកត់កំណត់ហេតុបរិភោគបានស្រកទម្ងន់ទ្វេដងប្រៀបនឹងអ្នកមិនកត់ទុក ។ អ្នកមិនចាំបាច់ត្រូវគិតគូរបរិមាណកាឡូរី ប្រចាំថ្ងៃក្នុងកំណត់ហេតុឡើយ ។ អ្នកគ្រាន់តែសរសេរនូវអ្វីដែលអ្នកបរិភោគ និងធ្វើយ៉ាងណាឱ្យអ្នកយល់ច្បាស់ជាងអំពីរឿងអ្នកបានបរិភោគប៉ុន្មានក្នុងមួយថ្ងៃ ។ អាស្រ័យហេតុនេះ ក្រោយពេលបរិភោគម្តងៗ ទោះបីបរិភោគតិចតួច អ្នកក៏គួរកត់ទុកនូវអ្វីដែលអ្នកបានបរិភោគ, បរិភោគប៉ុន្មាន,អ្នកបានឃ្លានដូចម្តេច ពេលអ្នកបរិភោគនិងរាល់ការត្រិះរិះផ្សេងៗដែលអ្នកមាន ។
អានឡើងវិញកំណត់ហេតុទាំងនេះនឹងជួយឱ្យអ្នកស្វ័យយល់ដឹងជាងក្នុងការបរិភោគរបស់ខ្លួន ។
៤-បរិភោគពេលឃ្លាននិងឈប់ពេលឆ្អែត
រឿងនេះស្តាប់ទៅហាក់ដូចសាមញ្ញ តែការពិតនោះយើងមានមូលហេតុជាច្រើនដើម្បីបរិភោគដោយពុំមែនដោយសារឃ្លាន ។ បរិភោគដោយសារនឿយណាយ តានតឹងឱ្យរង្វាន់ខ្លួនឯងរំលែកការសប្បាយ... ។ ពេលនោះយើងបានបំភ្លេចសរីរាង្គខ្លួនឯង និងពុំយល់ច្បាស់បានថាពេលណាខ្លួនពិតជាឃ្លាន ។ អាស្រ័យហេតុនេះមុនពេលបរិភោគរបស់អ្វី ចូរសួរខ្លួនឯងមើល អ្នកមានឃ្លានមែន ឬគ្រាន់តែចង់បរិភោគប៉ុណ្ណោះ ។ អ្នកត្រូវភ្លឺស្វាងដើម្បីបែងចែកការឃ្លានរូបវិទ្យា (ពោះកំពុងឃ្លាន) និងឃ្លានអំពីផ្នែកស្មារតី (គ្រាន់តែចង់បរិភោគចំណីអ្វីមួយនោះបំពេញចំណូលចិត្ត)។ ប្រសិនអ្នកមិនបែងចែកនិងកំណត់ច្បាស់លាស់ ភាគច្រើននៃការបរិភោគរបស់អ្នកនឹងសំដៅ បម្រើតែភាពឃ្លានស្មារតីតែប៉ុណ្ណោះ ។ ប៉ុន្តែលទ្ធផលគឺអ្នកនឹងកាន់តែធាត់ឡើងៗ ៕

អ្នកវិទ្យាសាស្ដ្រចិនរកឃើញប្រភពនៃទន្លេមេគង្គ
ដោយប្រើប្រាស់រូបភាពពីផ្កាយរណប និងការស្រាវជ្រាវដល់ទីកន្លែង អ្នកវិទ្យាសាស្ដ្រចិនបានចង្អុលបង្ហាញពីប្រភពនៃទន្លេមេគង្គដែលមានចម្ងាយប្រហែល ៤.៩០៩ គីឡូម៉ែត្រពីមាត់ទន្លេ ។
អ្នកវិទ្យាសាស្ដ្របានដឹងជាយូរមកហើយថា ទន្លេមេគង្គមានប្រភពកំណើតមកពី ព្រិលនិងទឹកកកដែលរលាយនៅរាល់រដូវក្ដៅនៅក្នុងតំបន់ដាច់ស្រយាលលើខ្ពង់រាប ទីបេត៍ ។ ប៉ុន្ដែតើកន្លែងណាដែលជាចំណុចចាប់ផ្ដើមពិតប្រាកដនៃទន្លេនេះ ? ក្រុមស្រាវជ្រាវមួយដឹកនាំដោយលោកបណ្ឌិត លូ សាវជួង (Liu Shaochuong) នៃបណ្ឌិតសភាវិទ្យាសាស្ដ្រចិនគិតថា ប្រហែលជាព្រែកនានាតាមជើងភ្នំ ជីហ្វូ (Jifu) ស្ថិតនៅតាមបណ្ដោយព្រំប្រទល់ប្រទេស ហាសឌួ (Zadou) នៃខេត្តគីងហាយ ។ យោងទៅតាមការសិក្សាដែលពួកគេបានបោះពុម្ពនៅក្នុងខែមីនា នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ដ្រនៃរបកគំហើញភូមិសាស្ដ្រ កម្ពស់នៃប្រភពទន្លេគឺ ៥.២០០ ម៉ែត្រ និងមានទីតាំងស្ថិតនៅរយៈទទឹងទី៣៣ និងរយៈបណ្ដោយទី៩៤ ។
លោកបណ្ឌិត លូ បាននិយាយថា ព្រែកនេះគឺព្រែកហ្គូយ៉ុង ពូឌីហ្គាវ (Guyong-Pudigao) មានប្រវែង ១,៧ គីឡូម៉ែត្រ វែងជាងព្រែកនានា ដែលពីមុនគេជឿថាជាប្រភពសំខាន់នៃទន្លេនេះ ។ ព្រែកទី២ គឺព្រែកហ្គាវហ្សាងហ្គូស៊ី (Gaoshanguxi) មិនមែនមានប្រភពពីភ្នំជីហ្វូទេ ប៉ុន្ដែមានប្រភពនៅជិតកំពូលភ្នំ ហ្គូហ្សុងមុឆា (Gouzongmucha) (ត្រូវបានគេស្គាល់ថាជាភ្នំឡាសៃហ្គុងម៉ា (Lasaigongma) មានកម្ពស់ប្រមាណ ៥.១៦០ ម៉ែត្រ ។ ព្រែកហ្គូយ៉ុង ពូឌីហ្គាវ មានខ្សែទឹកហូរសំខាន់ៗច្រើនជាងប្រភពព្រែកដទៃ ទៀត ។ ព្រែកទាំងពីរប្រសព្វចូលគ្នាជាង ២០ គីឡូម៉ែត្រ មុននឹងហូរចុះមកតំបន់យេយ៉ុង សុងឌួ ។ នៅទីនេះពួកវាបង្កើតបានជាទន្លេហ្គូយុង (Guyong) ដែលបន្ទាប់មកទៀត ក្លាយជាទន្លេហ្សាអា (Zhaa) និងបន្ទាប់មកទៀតប្រសព្វជាមួយទន្លេហ្សាណា (Zhana) នៅឯហ្គាណាសុងឌួ ។ ពីទីនេះទន្លេហ្សា (Zha) បានហូរចុះជាង ៥.០០០ គីឡូម៉ែត្រ ពីទិសអាគ្នេយ៍ទីក្រុងចាងឌូ ហើយក្លាយជាទន្លេឡានសាង (Lansang) ហូរចុះប្រវែង ១.៥៨៥ គីឡូម៉ែត្រទៀតមុននឹងចេញផុតពីប្រទេសចិន ។
ដោយផ្អែកលើការសន្និដ្ឋានរបស់គាត់ពីរូបភាពតាមប្រព័ន្ធផ្កាយរណប និងទៅធ្វើ ទស្សនកិច្ចដល់ខ្ពង់រាបទីបេត៍ ក្នុងឆ្នាំ ១៩៩៩ និង២០០២ លោកបណ្ឌិតលូ បានគណនាប្រវែងពីប្រភពរហូតដល់មាត់ព្រែកគឺ ៤.៩០៩ គីឡូម៉ែត្រ ។ នេះជាតួលេខថ្មីវែងជាងបើប្រៀបធៀបជាមួយការប៉ាន់ប្រមាណក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងមកៗតាមរយៈការបោះពុម្ពផ្សេងៗ គឺមានប្រវែងតែ ៤.០០០ គីឡូម៉ែត្រ ដល់ ៤.៨០៨ គីឡូម៉ែត្រប៉ុណ្ណោះ ។ បើប្រៀបធៀបប្រវែងថ្មីនេះជាមួយនឹងទន្លេ សំខាន់ៗទៀតនៅក្នុងពិភពលោក គាត់បានសន្និដ្ឋានថា ទន្លេមេគង្គគឺជាទន្លេ វែងជាងគេទី ១០ នៅក្នុងពិភពលោក ។ ទន្លេវែងៗតាមលំដាប់មានៈ ទន្លេនីល, អាម៉ាហ្សូន, យាំងសេ, មីស៊ីស៊ីបពី, យេនីសេ, លឿង, អូប, អាមួ និងទន្លេហ្សែរ, កុងហ្គោ ៕

រកឃើញមូលហេតុថ្មីបណ្តាលឱ្យបុរសគ្មានកូន
ការស្រាវជ្រាវជាលក្ខណៈអន្តរជាតិមួយដឹកនាំដោយពួកជំនាញការនៃមហាវិទ្យាល័យ Davis (កាលីហ្វ័រញ៉ា, អាមេរិក) ទើបនឹងរកឃើញថា ភាគច្រើននៃបុរសគ្មានកូន អាចដោយសារបាត់ប្រូតេអ៊ីនមួយស្រោបខាងក្រៅមេជីវិត ។ គំហើញនេះអាចបើកចេញទិសដៅថ្មីមួយដើម្បីគ្រង់គ្រង និងព្យាបាលឱ្យគូស្វាមីភរិយាគ្មានកូន ។
ហ្សែន DEFB 126 ប្រើលេខកូដសម្រាប់ប្រូតេអ៊ីនមានឈ្មោះ Beta Defensin 126 ស្រោបពីក្រៅផ្ទៃរបស់មេជីវិតនិងជួយវាឆ្លងកាត់ស្រទាប់រំអិលក្នុងមាត់ស្បូនរបស់ស្ត្រី។ ការសិក្សាស្រាវជ្រាវមួយលើគំរូមេជីវិតពីអាមេរិក អង់គ្លេស និងចិន បង្ហាញថា ប្រមាណ១/៤នៃចំនួនបុរសលើពិភពលោកមានគំរូចម្លងគ្មានសកម្មភាព២ របស់ហ្សែននេះ ។
តាមស៊ីនហួរ ក្នុងការស្រាវជ្រាវថ្មីៗ ពួកជំនាញការរកឃើញថា បុរសដែលមានហ្សែន DEFB 126 ប្រែប្រួល ត្រូវខ្វះ Beta Defensin 126 នោះ បណ្តាលឱ្យមេជីវិតលំបាកជាងច្រើនក្នុងការហែលកាត់ស្រទាប់រំអិល និងចុងក្រោយគឺគួបផ្សំជាមួយពង ។
ពេលត្រួតពិនិត្យគូស្វាមីភរិយាចិនទើបរៀបការ៥០០គូ ពួកគេសង្កេតឃើញការខ្វះប្រូតេអ៊ីន Beta Defensin 126 នៅនឹងបុរសមានហ្សែន DEFB 126 ប្រែប្រួល ធ្វើឱ្យថយចុះយ៉ាងច្រើនលទ្ធភាពធ្វើឱ្យមានគភ៌ (ទោះបីអ្នកទាំងនេះពុំមានចំណុចខ្វះខាតផ្សេងៗដែលតែងជួបនៅនឹងបុរសគ្មានកូនដូចជាមេជីវិតតិច ឬមេជីវិតបន្លាស់ទីខ្សោយ) ។ ភរិយារបស់បុរសខ្វះប្រូតេអ៊ីនខាងលើ នោះលទ្ធភាពមានគភ៌ទាបជាងស្រឡះប្រៀបនឹងគូដទៃទៀត ហើយលទ្ធផលកើតបានកូនទាបជាង៣០ភាគរយ ។
ភាពបម្រែបម្រួលរបស់ហ្សែន DEFB 126 អាចជាជនល្មើសរបស់ករណីគ្មានកូន ពុំច្បាស់មូលហេតុជាច្រើននាបច្ចុប្បន្ននេះ, ពួកអ្នកស្រាវជ្រាវឱ្យដឹង ។ ពួកគេសង្ឃឹមនឹងបន្តការស្វែងយល់ដើម្បីបង្ហាញច្បាស់លាស់ជាងតួនាទីរបស់បម្រែបម្រួលនេះ ៕

បរិភោគខ្នុរប្រឆាំងមហារីក
យើងឧស្សាហ៍ទទួលទានផ្លែខ្នុរ តែប្រហែលជាពុំត្រូវដឹងអំពីតម្លៃបំប៉នរបស់ប្រភេទផ្លែឈើនេះទេ ។
ខ្នុរ ជាប្រភពផ្គត់ផ្គង់វីតាមីន C និងសារជាតិប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជួយពង្រឹងប្រព័ន្ធអង្គបដិបក្ខនិងបង្កើនសមត្ថកិច្ចសកម្មភាពរបស់កោសិកា ឈាមសក្នុងសរីរាង្គ ។
ជាប្រភពដ៏សម្បូរនៃប៉ូតាស្យូម ខ្នុរមានឥទ្ធិពលសម្រួលសម្ពាធឈាម ហើយអាស្រ័យហេតុនេះជួយបន្ថយគ្រោះថ្នាក់ត្រូវកកឈាមនៅខួរក្បាល និងកើតជំងឺសរសៃឈាមបេះដូង ។ ប៉ូតាស្យូម ជួយរក្សាតុល្យភាពសារជាតិអគ្គិសនីវិភាគក្នុងសរីរាង្គ ។
ខ្នុរផ្ទុកសារជាតិសរសៃច្រើន ជួយបន្ថយទល់លាមកនិងជួយរំលាយអាហារ ។ សារជាតិសរសៃក្នុងខ្នុរនៅជួយកម្ចាត់ចេញសារជាតិគីមីបង្កមហារីកនៅពោះវៀន ។
ក្រៅពីនេះ វីតាមីន C, សារជាតិបំប៉នផ្សេងៗដូចជា Saponin, isoflavone និង lignan ក្នុងខ្នុរ អាចជួយពន្យារដំណើរការទ្រុឌទ្រោមរបស់កោសិកាក្នុងសរីរាង្គ ដោយសារការកកើតនូវម៉ូលេគុលរ៉ាឌីកាល់សេរី អាចបង្កមហារីក ។
ដើម្បីរក្សាឱ្យស្បែកស្រស់ស្អាត និងចក្ខុវិញ្ញាណល្អ ចូរបរិភោគខ្នុរ ព្រោះ ខ្នុរផ្ទុកយ៉ាងច្រើននូវវីតាមីន A និងសារជាតិប្រឆាំងអុកស៊ីតកម្ម ។
ប្រភេទស្ករធម្មជាតិដូចជា Sucros, fructos ក្នុងខ្នុរជួយផ្គត់ផ្គង់ថាមពលឱ្យសរីរាង្គ ហើយក៏ជួយដល់ការរំលាយអាហារបានស្រួល ។
ខ្នុរនៅផ្ទុកសារជាតិរ៉ែដទៃទៀតយ៉ាងច្រើនដូចជា mangan, ដែក, វីតាមីន B6, niacin, អាស៊ីតហ្វូលិក... ចាំបាច់សម្រាប់ការរក្សាសកម្មភាពរបស់សរីរាង្គ ។ គ្រាប់ខ្នុរស្ងោរសម្បូរសារជាតិបំប៉ននិងជាប្រភពសម្បូរប្រូតេអ៊ីនមួយ ៕

Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org