About Me

THIS SITE IS UNDER CONSTRUCTION

Monday, May 6, 2013

បុរសអារ៉ាប់រួមបីនាក់ ត្រូវបាននិរទេសចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងពេក ធ្វើអោយនារីៗលង់ស្នេហ៍

យោងតាមប្រភពព័ត៌មានរបស់ជប៉ុន បានឲ្យដឹងថា សារព័ត៌មាន Emirates របស់អារ៉ាប់ បានរាយការណ៍ ឲ្យដឹងថា កាលពីពេលថ្មីៗ នេះ ប្រទេស អារ៉ាបី សាអូឌីត បានធ្វើការ និរទេស បុរស ៣នាក់ ដែលមកពីប្រទេស អារ៉ាប់រួម (UAE) ចេញពីប្រទេសរបស់ខ្លួន ពីបទល្មើស យ៉ាងចម្លែកបំផុត ព្រោះតែពួកគេ សង្ហាពេក (too handsome) ។
នៅក្នុងព្រឹត្តិការណ៍ វប្បធម៌ មួយ ក្នុងរាជធានី Riyadh ប្រទេស អារ៉ាបី សាអូឌីត ដែលបុរសទាំងបីនាក់នោះ ក៏បានចូលរួមផងដែរ និង ជាអ្នកតំណាង អោយប្រទេស អារ៉ាប់រួម (UAE)។ យ៉ាងណាមិញ ប៉ូលីសសាសនា Saudi Mutaween បានសម្រុកចូលទៅក្នុង ហ្វូង មនុស្ស ដែលកំពុងចូលរួម រួចចាប់បុរសទាំងបីនាក់នោះ ចេញពីទីនោះ តែម្តង ក្រោយពីឃើញថា នារីៗនៅទីនោះ មានភាពឆ្កួតវង្វេង នឹងភាពសង្ហា ព្រមទាំងមិនអាចទប់អារម្មណ៍របស់ខ្លួនបាន ទើបប៉ូលីសសន្មត់ថា បុរសទាំងបីនាក់នោះ អាចនឹងធ្វើអោយនារីៗ ធ្លាក់ក្នុង អន្លង់ស្នេហ៍ របស់ពួកគេបាន បើមិនចាត់វិធានការទេនោះ។
គួរបញ្ជាក់ផងដែរថា សូម្បីតែ តារាហូលីវូត ដ៏ល្បីឈ្មោះរបស់អាមេរិក លោក Brad Pitt ក៏ត្រូវបានហាមឃាត់ទាំងស្រុង មិនអោយគាត់ ចូលមកក្នុងប្រទេសនេះ ផងដែរ។

CASINO





MOBILE MAGAZINE