ណាប៉ូឡេអុង បូណាប៉ារត៍ 
គឺជាអធិរាជ និងជាកំពូលមេទ័ពរបស់បារាំង។ 
ក្នុងប្រវត្តិច្បាំងរបស់ណាប៉ូឡេអុង 
សឹងតែគ្មានបរាជ័យសោះ។ 
គេឃើញមានសៀវភៅរាប់ម៉ឺនក្បាលសរសេរអំពីគាត់  
និងមេរៀនជីវិតរបស់គាត់។

បើសង្កេតមើលទៅ 
គេឃើញមានចំណុចពិសេស ៣ យ៉ាង 
ដែលធ្វើឲ្យគាត់ទទួលបានជោគជ័យ 
ហើយដែលចំណុចទាំងបីនេះ 
អាចយកមកអនុវត្តបានក្នុងជីវិតរស់នៅ 
ក៏ដូចជាការប្រកបរបររកស៊ី។ ចំណុចទាំង ៣ 
នោះគឺ៖
  
១.ណាប៉ូឡេអុងចេះដឹងច្បាស់លាស់នូវគ្រប់ផ្នែកនៃយោធា។ 
ណាប៉ូឡេអុងនិយាយថា "សម្រាប់កិច្ចយោធាតើមានអ្វីខ្លះដែលខ្ញុំមិនដឹង? 
បើ គ្មាននរណាចេះប្រើកាំភ្លើងធំ ខ្ញុំចេះប្រើ។ 
បើគ្មាននរណាចេះធ្វើគ្រាប់កាំភ្លើង ខ្ញុំចេះធ្វើបាន។ "
 ២. 
ណាប៉ូឡេអុងយកចិត្តទុកដាក់ល្អិតល្អន់លើគ្រប់ស្ថានភាព 
ដែលខ្លួនត្រូវប្រឈមមុខ។ 
គាត់សិក្សាច្បាស់លាស់អំពីសភាពការណ៍យោធា។
  ៣.  
ណាប៉ូឡេអុងប្រមើលមើលទុកជាមុននូវព្រឹត្តិការណ៍ដែលអាច 
កើតឡើងខុសការគ្រោងទុក 
ហើយរៀបចំផែនការជាស្រេចដើម្បីដោះស្រាយបញ្ហា។
 
 
